ដើម្បីចៀសវាគ្រោះថ្នាក់ចរាចរអ្នកបើកបរត្រូវចេះគួរសមយល់ទុកធុរៈត្រូវចេះអត់អោនអោយ
គ្នាទៅវិញទៅមក ឬចេះអនុគ្រោះចំពោះការខុសឆ្គងបន្តិបន្តួចនៃអ្នកបើកបរដូចគ្នា និងអ្នកប្រើប្រាស់ផ្លូវដូចគ្នាទោះបីជាយើងស្ថិតក្នុងស្ថានភាពត្រូវច្បាប់ក៏ដោយ។នៅពេលមានភ្លៀងធ្លាក់មានភក់មិនអាចធ្វើការចៀសគ្នាបានហើយមានអ្នកថ្មើរជើងនៅទីនោះ
អ្នកបើក បរត្រូវបន្ថយល្បឿនតិចៗដោយប្រុងប្រយ័ត្នជៀសវាងកុំអោយខ្ចាយភក់ទៅលើអ្នកដ៏ទៃ និងអ្នកថ្មើរជើងដែលធ្វើដំណើរនៅជិតលោកអ្នក។អ្នកបើកបរខ្លះទាសជាខ្លួនមានសិទ្ធិទៅមុនក៏សុខចិត្តទុកផ្លូវអោយយើងទៅមុនដែរបើលោកអ្នកជួប នៅបញ្ហានេះលោកអ្នកគួរលើកដៃឬងក់ក្បាល់ជាសញ្ញាដើម្បីបញ្ចាក់ថាជាសញ្ញាអរគុណ។...