មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Tuesday, April 3, 2012

សុជីវធម៍និងអាធ្យាស្រ័យគ្នាក្នុងការបើកបរ

 ដើម្បីចៀសវាគ្រោះថ្នាក់ចរាចរអ្នកបើកបរត្រូវចេះគួរសមយល់ទុកធុរៈត្រូវចេះអត់អោនអោយ
គ្នាទៅវិញទៅមក ឬចេះអនុគ្រោះចំពោះការខុសឆ្គងបន្តិបន្តួចនៃអ្នកបើកបរដូចគ្នា និងអ្នកប្រើប្រាស់ផ្លូវដូចគ្នាទោះបីជាយើងស្ថិតក្នុងស្ថានភាពត្រូវច្បាប់ក៏ដោយ។នៅពេលមានភ្លៀងធ្លាក់មានភក់មិនអាចធ្វើការចៀសគ្នាបានហើយមានអ្នកថ្មើរជើងនៅទីនោះ
អ្នកបើក បរត្រូវបន្ថយល្បឿនតិចៗដោយប្រុងប្រយ័ត្នជៀសវាងកុំអោយខ្ចាយភក់ទៅលើអ្នកដ៏ទៃ និងអ្នកថ្មើរជើងដែលធ្វើដំណើរនៅជិតលោកអ្នក។អ្នកបើកបរខ្លះទាសជាខ្លួនមានសិទ្ធិទៅមុនក៏សុខចិត្តទុកផ្លូវអោយយើងទៅមុនដែរបើលោកអ្នកជួប នៅបញ្ហានេះលោកអ្នកគួរលើកដៃឬងក់ក្បាល់ជាសញ្ញាដើម្បីបញ្ចាក់ថាជាសញ្ញាអរគុណ។ ការចតយានយន្តទទឹងទទែងក៏ជារឿងមួយនៃការខ្វះសុជិវធម៏មួយចំពោះអ្នកបើកបរគ្រប់ប្រភេទហើយក៏ជារឿងមួយដែលខុសនឹងច្បាប់ផងដែរ។ ចំពោះការប៉ះទង្គិចគ្នាបន្តិបន្តួចត្រូវចេះដោះស្រាយគ្នាដោយមានភាពអនុគ្រោះគ្នាទៅវិញទៅមក គូរជៀសវាងនូវការប្រើប្រាស់អំពើហឹង្សាដាក់គ្នាដែលបង្ករអោយមានបញ្ហា។ នៅតាមទៅក្រុងទីរួមខេត្តឬនៅតាមទីប្រជុំជនរថយន្តទេសចរណ៍ទាំងអស់ត្រូវកំណត់ល្បឿនមិន
លើស ពី៤០ គម/ម៉ឡើយ។ អ្នកបើកបរអាចប្រើសូស័ព្ទស៊ីផ្លេនៅពេលថ្ងៃពេលសុំជែង និងមិនត្រូវប្រើនៅ ជិតមន្ទីរពេទ្យ និងនៅតាមតំបន់ណាដែលមានដាក់សញ្ញាហាមស៊ីផ្លេឡើយ។ នៅពេលដែលឃើញមានមនុស្សចាស់ជរា កុមារ សិស្សានុសិស្សកុំពុងឆ្លងកាត់ទ្រូវថ្នល់អ្នកបើកបរ
គ្រប់រូបត្រូវឈប់ដើម្បីផ្តល់ឪកាសអោយអ្នកធ្វើដំណើរបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្តិភាព។ អ្នកបើកបរក្នុងល្បឿនយឺតៗត្រូវបើកអែបមកខាងស្តាំដៃដើម្បីទុកផ្លូវអោយរថយន្តដែលមានការ ប្រញាប់ដោយមានធុរៈឆ្លងកាត់ទៅមុនដើម្បីជៀសវាងការមានគ្រោះថ្នាក់។ នៅពេលមានរថយន្តធ្វើសញ្ញាសុំផ្លូវ សុំជែង បើខាងមុខគ្មានឧបសគ្គអ្វីទេត្រូវប្រញាប់បើកផ្លូវអោយ គេបានទៅមុនក្នុងករណីគ្មានរថយន្តផ្សេងៗដែលធ្វើដំណើរបញ្ចាស់ទិសជាមួយលោកអ្នក៕

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!