ដើម្បី សេចក្ដីថ្លៃថ្នូររបស់បុរីកុមារខេត្តនិងធានាការរស់នៅរបស់កុមារ អោយមានសេចក្ដីសុខ ក្សេមក្សាន្ដ រីកចំរើនក្នុង គោលបំណង កសាងអនាគតអោយបានល្អ យើងខ្ញុំទាំងអស់គ្នាសូមបង្កើតនូវ បទបញ្ជាផ្ទៃក្នុង និងប្រតិបត្ដិតាមដូចខាងក្រោម :
ប្រការ១
យើងខ្ញុំខិតខំសិក្សារៀនសូត្រ ទាំងនៅសាលា និងនៅផ្ទះ ។ពេលទំនេរពីការរៀនសូត្រ នៅសាលា និងពីកិច្ចការផ្ទះយើងខ្ញុំស្ម័ត្រ ចឹត្តរៀនខ្លួនឯង ឬចូលបណ្ណាល័យដោយសេចក្តីភ្ញាក់រលឹក ។
ប្រការ២
គោរព ស្រឡាញ់ និងស្តាប់ដំបូន្មានម៉ែមេដោះ គណៈគ្រប់គ្រង ហើយទទួលអនុវត្តតាមកម្មវិធី របស់យើងអោយបាន ត្រឹមត្រូវដូចជាៈ ការរៀនសូត្រ ពលកម្ម ហត្តកម្ម អនាម័យ បង្កបង្កើត ផល កាយសិក្សា សិល្បៈ រៀនធ្វើម្ហូប ។
ប្រការ៣
គោរពអោយបានទៀងទាត់ នូវពេលម៉ៅងកំនត់ផ្សេងៗក្នុងជីវភាពរស់នៅដូចជាៈ ការញុំាអាហារ, ចូលគេង , ក្រោកពីដំណេក និងច្បាប់អនុញ្ញាត អាស្រ័យលើការរៀបចំរបស់ អ្នកម៉ែមេដោះ គណៈគ្រប់គ្រង និងខ្លួនយើងផ្ទាល់ ។
ប្រការ៤
មិននាំភ្ញៀវ មិត្តភក្តិ សាច់ញាតិ មកលេង រឺស្នាក់នៅក្នុងមណ្ឌលដោយគ្មានការអនុញ្ញាត ។ ប្រសិនបើមានមិត្តភក្តិ សាច់ញាតកមដោយចៃដន្យ ត្រូវនាំទៅប្រាស្រ័យទាក់ទងនៅទីចាត់ការ ឬនៅចំពោះមុខអ្នកម៉ែមេដោះ ។
ប្រការ៥
យើងខ្ញុំមិនចេញពីមណ្ឌលទៅតាមសាច់ញាតិ មិត្តភក្តិ ឬឪពុកម្តាយធម៌ (ជនបរទេស) ដោយគ្មានការអនុញ្ញាតពីប្រធានមណ្ឌល រឺ អង្គការ EAA and GSCC ទេ ។
ប្រការ៦
មិនប៉ះពាល់ ឬប្រើប្រាស់សំភារៈប្រដាប់ប្រដារ ប្រើប្រាស់របស់មិនភក្តិ ឬអ្នកដ៏ទៃ ដោយមិន បានទទួលការអនុញ្ញាតពីម្ចាស់គេឡើយ ។
ប្រការ៧
មិនធ្វើអ្វី ដែលរំខានដល់ការរៀនសូត្រ ពេលសំរាកដំនេកយប់របស់មិត្តភក្តិឡើយ ។
ប្រការ៨
មិនធ្វើអ្វីដែលនាំអោយ ខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ សំភារៈផ្ទាល់ខ្លួន មិត្តភក្តិ របស់សមូហភាព ឬរបស់មណ្ឌលឡើយ ។
ប្រការ៩
ត្រូវមានសិលធម៌រស់នៅល្អ មិនសេពគ្រឿងញៀន,គ្រឿងស្រវឹង,ល្បែងស៊ីសង, ឬលួចរបស់ អ្នកដ៏ទៃ មិនសេពគប់មិត្តភក្តិអាក្រក់ ។
ប្រការ១០
ត្រូវមានការសារមគ្គីភាពផ្ទៃក្នុងល្អ ស្រឡាញ់រាប់អានគ្នាដូចបងប្អូនក្នុងគ្រួសារតែមួយ ចេះមើលថែរក្សាប្អូនតូចៗ ធ្វើជាគំរូល្អដល់ប្អូនតូចៗ និងជួយដាស់តឿនគ្នាទៅវិញទៅមក ដើម្បីអោយបានល្អ និងរីកចម្រើនទាំងអស់គ្នា ។
ប្រការ១១
ត្រូវមានសុជីវធម៌ល្អជាប្រចាំដូចជាៈ សុំការអនុញ្ញាតពីម៉ែមេដោះពេលចេញទៅណា ហើយជំរាប់គាត់ពេលត្រឡប់មកវិញ និងមិនជិះកង់ក្នុងបររិវេនមណ្ឌល ទោះក្នុងករណី ណាក៏ដោយ ។
ប្រការ១២
ត្រូវមានចឹត្តស្មោះត្រង់ចំពោះខ្លួនឯង មិត្តភក្តិ ម៉ែមេដោះ និងគណៈគ្រប់គ្រង ដោយជំរាប់ ដំណឹងដល់ពួកគាត់អំពីកំហុសឆ្គង របស់មិត្តភក្តី និងទទួលសារភាពកំហុស ហើយកែខ្លួន ដោយសោមនស្ស ។ មិនទទួលអំណោយពី ជនណាដែលផ្តល់ អោយដោយស្ងាត់កំបាំង ឡើយដោយត្រូវណែនាំអ្នកនោះ អោយផ្តល់អោយតាមរយៈគណៈគ្រប់គ្រងមណ្ឌល ។
ប្រការ១៣
ខិតខំអភិវឌ្ឍខ្លួនអោយមានការប្រែប្រួលល្អពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីក្លាយទៅជា កូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ នៅពេលអនាគត ដែលសមស្របទៅនិងទិសដៅរបស់ មណ្ឌល, ក្រសួង និងរបស់រដ្ឋាភិបាល ។
ប្រការ១៤
ប្រសិនបើ អ្នកណាម្នាក់ប្រព្រឹត្តផ្ទុយពីប្រការណាមួយនៃបទបញ្ជាផ្ទៃក្នុងខាងលើនេះ ហើយ ដែលមិនអាចអត់អោនអោយបាន អ្នកនោះ ត្រូវតែចាកចេញពីមណ្ឌល ដើម្បីកុំអោយមាន គំរូអាក្រក់ដល់មិត្តភក្តិដទៃទៀត ។
• បទបញ្ជាផ្ទៃក្នុងនេះបានធ្វើឡើង ដោយយើងខ្ញុំកុមារទាំងអស់គ្នាដែលមានកំរិតវប្បធម៌ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ សូមអរគុណ បុរីកុមារខេត្តកំពង់ធំ
ប្រធានមណ្ឌលលោកគ្រូ ស៊ាន ជា
0 comments:
Post a Comment