មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Tuesday, April 22, 2014

សួស្តីឆ្នាំថ្មី ឆ្នាំមមី ២០១៤​ នៅប្រាសាទសំបូរព្រៃគុក

រីរាយឪកាសបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទីមួយខ្ញុំបានមកទស្សនានៅប្រាសាទសំបូរព្រៃគុក ទឹកដីខេត្តកំពង់ធំ ឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកទស្សនានៅទីនោះ ដោយឃើញថានៅប្រាសាទសំបូរព្រៃគុកសំបូរទៅដោយ សម្បត្តិធម្មជាតិជាច្រើន ដូចជាព្រៃឈើដែលបានផ្តល់ជាជំរកដល់ត្រជាក់ចឹត្ត សំរាប់បងប្អូនជាពលរដ្ឋដែលបានទៅទស្សនាកំសាន្ត ព្រមទាំងការរាំលេង និងលេងល្បែងប្រជាប្រិយជាច្រើន ដើម្បីទទួលស្វាគមន៏បង្អូនមកពីទីជិតទីឆ្ងា ចូលរួមសប្បាយក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ។ នៅប្រសាទនេះក៏សំបូរទៅដោយប្រាសាទជាច្រើនដែលបន្សល់ទុកពីសម័យបុរាណ ដែលជាស្នាដៃរបស់បុព្វបុរសខែ្មរ ដើម្បីទុកអោយកូនខែ្មរបានយល់ពីស្នាដៃរបស់ខ្មែរ នឹងជួយថែរក្សាការពារសម្បត្តិខែ្មរកុំអោយបាត់បង់។ ដើម្បីជាចំនងដៃខ្ញុំនៅក្នុងទឹកដីខេត្តកំពង់ធំ ចំពោះប្រាសាទសំបូរប្រៃគុកក្នុងនាមខ្ញុំជាសិស្សនិសិត្ស ក៏ដូចជាប្រជាជនមួយក្នុងប្រទេសអច្ចរិយៈមួយក្នុងលោក សូមជួយថែរក្សាការពារ ក៏ដូចជាការផ្សព្វផ្សាយដើម្បីអោយមានភាពល្បីល្បាញខ្លាំងឡើងៗពីមាតុភូមិរបស់ខ្លួន​។ ជាចុងក្រោយខ្ញុំសូមអរគុណចំពោះការគ្រាំទ្រ នឹងផ្តល់ជាកំលាំងចឹត្តចំពោះរូបខ្ញុំ......

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!