មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Tuesday, April 22, 2014

បទបញ្ជាផ្ទៃក្នុងបន្ទប់កុំព្យូទ័រនៅបុរីកុមារខេត្តកំពង់ធំ

១.សិស្សទាំងអស់ត្រូវមាកអកប្បកិរិយាស្លូតបូត និងសុភាពរាបសារ ។
២.សិស្សទាំងអស់ត្រូវគោរពសិទ្ធគ្នា​មិនត្រូវនិយាយខ្លាំងៗ និងមិនត្រូវរំខានដល់មិត្តរូមថ្នាក់ឡើយ ។
៣.សិស្សទាំងអស់មិនត្រូវកែប្រែឯកសារអ្នកដ៏ទៃ ឬធ្វើការលុបចោលដែលមិនមែនជារបស់ខ្លួនឡើយ ។
៤.មិនអនុញ្ញតឧ្យចាក់ VCD , MP3 , DVD , CD , ឬ លេង ហ្គេមក្នុងម៉ៅងរៀនឡើយ ។

  • អំពីការថែទាំសំភារៈផ្នែករឹង និងផ្នែកទន់
១.សិស្សទាំងអស់ត្រូវជួយថែរក្សាសំភារៈទាំងអស់នៅក្នុងថ្នាក់រៀន​។
២.មិនអនុញ្ញាតអោយយកសំភារៈណាមួយចេញពីបន្ទប់កុំព្យួទ័រដោយគ្មានការអនុញ្ញាតពីគ្រូបន្ទុកឡើយ ។
៣.សិស្សទាំងអស់ត្រូវជួយសំរាតគ្រប់សំភារៈទាំងឡាយណាដែលខ្លួនបានប្រើប្រាស់ ។
៤.សិស្សទាំងអស់ត្រូវរៀបចំសំភារៈអោយមានសណ្តាប់ធ្នាប់មុនចាកចេញពីបន្ទប់កុំព្យូទ័រ ។
៥.មិនអនុញ្ញាតអោយសិស្សណាម្នាក់ប្រើប្រាស់កុំព្យូទ័របើគ្មានការអនុញ្ញាតពីគ្រូបន្ទុក ។

  • អំពីអនាម័យ និងការសំអាត
១.សិស្សទាំងអស់ត្រូវស្លៀកពាក់អោយបានសមរម្យ ។
២.សំអាតដៃអោយបានស្អាតមុនពេលចូលមកប្រើប្រាស់កុំព្តយូទ័រ ។
៣.មិនអនុញ្ញាតអោយយកម្ហួបអាហារ ឬនំចំនីមកបរិភោគក្នុងបន្ទប់កុំព្យូទ័រឡើយ ។

  • អំពីសុវត្តិភាព
១.សិស្សទាំងអស់ត្រូវដោះស្បែកជើងរបស់ខ្លួនចេញមុនពេលចូលបន្ទប់កុំព្យូទ័រ ហើយត្រូវប្រើប្រាស់ស្បែកជើងរបស់បន្ទប់កុំព្យូទ័ររួចត្រូវរក្សាទុកនៅកន្លែងដើមវិញ មុនពេលចាកចេញពីបន្ទប់កុំព្យូទ័រ ។
២.មិនអនុញ្ញាតអោយនាំចូលនូវឧបករណ៍ចូលក្នុងបន្ទប់កុំព្យូទ័រឡើយដូចជា ដបទឹក មេដែក គ្រឿងភេសជ្ជៈ និងគ្រឿងផ្ទុះ ឬជាឧបករណ៍ផ្សេងៗទៀតមកដាក់លើតុ ឬនៅលើកុំព្យូទ័រឡើយ ។
៣.មិនត្រូវប្រើប្រាស់ Memory or Flash បើគ្មានការអនុញ្ញាតពីគ្រូបន្ទុក ៕

បទបញ្ជាផ្ទៃក្នុងនេះសំរាប់ប្រើជាផ្លូវការនៅក្នុងបន្ទប់កុំព្យូទ័រនៃបុរីកុមារខេត្តកំពង់ធំតែប៉ុណ្ណោះថ្នាក់ IT-CENTER ដោយលោកគ្រូ សូត្រ តាំងលី Saut TaingLy ទំនាក់ទំនងទូរស័ទ្ទលេខៈ077 451 790/010 881 580

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!