- ជាដំបូងសូមស្វាគមន៍ចូលមកកាន់គេហទំព័រខ្មែរសម័យថ្មីដ៏តូចមួយនេះ
ប្្លក់នេះបង្កើតឡើងសំរាប់រៀនសិក្សាដោយខ្លួនខ្ញុំបាទផ្ទាល់ សំរាប់ធ្វើការក្សាទុកឯកសារបន្តិបន្តួចនៅលើវា នឹងសំរាប់តភ្ជាប់
ទៅកាន់គេហទំព័រនានានៅលើបណ្តាយអ៊ីធើណិត ។
ហើយក្នុងការបង្កើតប្លុកនេះគឺខ្ញុំបាទមានគោលបំណងចង់ជួយធ្វើការអបរំផ្សព្វផ្សាយបង្កើនការយល់ដឺង និថធ្វើការចែករំលែក
នូវចំនេះដឺងក័ដូចជាអ្វីៗមួយចំនួនដែលខ្ញុំបានរៀននិងតាមរយៈការស្រាវជ្រាវ ឬតាមរយៈការសិក្សាជាដើមដើម្បីធ្វើការចែកជូន
បងប្អូនដែលនិយមគាំទ្រជាប្លក់កូនខ្មែរសម័យថ្មី ។ ហើយម្យ៉ាងវិញទៀតគេហទំព័រមួយនេះមានភាពងាយស្រួលក្នុងការ
ប្រើប្រាស់ និងមានប្រសិទ្ធិភាព ដើម្បីផ្តល់ឪកាសដល់សិស្សនិសិត្ស ក៏ដូចជាប្រិយមិត្តទូទៅអាចបង្កើតគេហទំព័រមួយនេះបានដើម្បីធ្វើការ
ចែករំលែកនូវចំនេះដឹងរបស់ខ្លួន ក៍ដូចជាការសរសេរនូវព័ត៍មាន ឬអ្វីផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ។
- ព័ត៍មានទាក់ទងជារូបខ្ញុំបាតផ្ទាល់ និងជីវិតដ៏ជួចត់
ខ្ញុំបាទឈ្មោះ
សូត្រ តាំងលី (Sot Taingly)មានស្រុកកំណើតនៅភូមិ
រកាជូរ ឃុំ
ក្លែង ស្រុក
សណ្តាន់ ខេត្ត
កំពង់ធំ កើតថ្ងៃទី
១០ ខែ
តុលា ឆ្នាំុ
១៩៩១ ក្នុងត្រគោលអ្នកក្រីក្រមួយនៅតំបន់ដាចស្រយាលពីទីរួមខេត្តចំង្ងាយប្រមាណជាង៥០គីឡូម៉ែតពីទីរួមខេត្តកំពង់ធំ។
ខ្ញុំបាទមានបងប្អូនសុទ្ធតែប្រុសចំនួន៣នាក់ខ្ញុំជាកូនចុងក្រោយហើយពួកយើងជាកូនអ្នកស្រែចំការ ដោយកម្មអកុសលអំឡុងឆ្នាំ ១៩៩៤ - ១៩៩៥ ឪពុកម្តាយក៏បានលាចាកលោកទៅ ។ចាប់តាំងពីពេលនោះមកបីនាក់បងប្អូនដ៏កំសត់ខ្ញុំអើយ តើត្រូវរស់ដោយរបៀបណាបើជីវិតរស់គ្មានម្តាយឪពុកគ្មានទីព្រឹក្សាតើត្រូវពឹងលើអ្វី? តើជីវិត្តជាបញ្ហាឬ?
ក្រោយពីឪពុកម្តាយបានស្លាប់ចោលទៅបានតែមួយថ្ងៃតែប៉ុណ្ណោះបីនាក់បងប្អូនត្រូវបានជីដូនបងប្អូនសាច់ខាងឪពុកដែលមានចឹត្ត មេត្តាសណ្តោសប្រណីអាណិតអាសូរដល់បីនាក់បងប្អូននេះបាន
យកទៅចឹញ្ចឹមនៅខាងគ្រួសារពួកគាត់ ហើយបានអោយ ទៅរៀនដូចក្មេងដ៏ទៃដែរ ។ សូមបញ្ចាក់ផងដែរគ្រួសាររបស់គាត់មិនសូវជាអ្នកមានធូធាប៉ុន្មាដែរប៉ុន្តែពួកគាត់បានផ្តល់ក្តីសង្ឃឹងយ៉ាងគក់ក្តៅចំពោះពួកខ្ញុំដូចជា កូនរបស់គាត់ដែរ ។
ពេលខ្ញុំមានអាយុ៦ឆ្នាំ(១៩៩៧ ១៩៩៨)គាត់បានបញ្ជូនខ្ញុំអោយទៅរៀន តែដោយសារខ្ញុំជាក្មេងកំហូច ខ្ញុំតែងតែមិនចូនថ្នាក់
ដែលខ្ញុំបានរៀនឡើយ គឺខ្ញុំទៅរៀនជាមួយបងៗរបស់ខ្ញុំដែលមានថ្នាក់ខ្ពស់ជាខ្ញុំ ព្រោះគ្មានអ្នកលេងជាមយយខ្ញុំ ហើយមានពេល
ខ្លះទៅមិនដល់សាលាក៏មានដែរ រហូតដល់លោកគ្រូអោយខ្ញុំត្រួតថ្នាក់ទី១ដល់ទៅពីឆ្នាំ តែពេលនោះខ្ញុំហាក់បីដូចជាក្មេងណាស់ហើយ
ព្រោះខ្ញុំមានមាឌល្អិតរហូតដល់អ្នកខ្ញះហៅខ្ញុំថា អាកំទិចម្និស(ជាភាសាចម្អកអោយខ្ញុំដោយខ្ញុំមិនធំធាត់ដូចគេឯទៀតៗ)
ខ្ញុំបានរៀនបន្តរហូតដល់បញ្ចាប់ថ្នាក់បឋមសិក្សានៅក្នុងភូមិរបស់ខ្ញុំ (២០០៣)។
- តើហេតុអ្វីបានជាខ្ញុំត្រូវបោះបង់ការសិក្សា?
ដល់ថ្នាក់អនុវិឡាល័យដោយសាលាស្ថិតនៅឆ្ងាញពីភូមិរបស់ខ្ញុំប្រមាណជាង៣ ទៅ ៤គីឡូម៉ែតពីបាកក្នុងការធ្វើដំណើរព្រោះខ្ញុំ
គ្មានកង់ជិះដូចគេឯទៀតៗ ហើយស្ថានភាពគ្រួសារចេះតែលំបាកផងនោះ ធ្វើអោយការសិក្សារបស់ខ្ញុំមានការធ្លាក់ចុះជាខ្លាំង ព្រោះខ្ញុំត្រូវទទួលរងការងារជាច្រើនដោយសារបងៗរបស់ខ្ញុំត្រូវទៅបន្តការសិក្សាថ្នាក់វិឡាល័យដែលនៅឆ្ងាញពីផ្ទះគឺបានទៅរៀនី
(វិឡាល័យកំពង់ឈើទាល និងវិឡាល័យកំពង់ធំ)ដូចច្នេះហើយការងារនៅផ្ទះមួយចំនួនដូចជា រកត្រី ,រែកទឹក,មើលគោក្របីជាដើម
និងធ្វើស្រែជាដើមត្រូវធ្លាក់មកលើខ្ញុំ ។ ដោយមានការលំបាកច្រើននៅក្នុងគ្រួសារខ្ញុំក៏សំរេចចឹត្តឈប់រៀនបន្ទប់ពីចូលកងវិញក្នុងថ្នាក់ទី៨
ក្នុងឆ្នាំ(២០០៤ ២០០៥)។ ក្រោយខ្ញុំបានឈប់រៀនខ្ញុំមានអារម្មណ៍ថាខ្ញុំអស់ឪកាសបានស្គាល់ពិភពលោកហើយ ក៏មិនអាចធ្វើអ្វីៗ
បានឡើងក្រៅពីធ្វើ តែស្រែអស់មួយជីវិត្តនេះ ព្រោះរៀនបានតិចតួចជីវិត្តក៏ចាប់ផ្តើមអស់សង្ឃឹមជាមួយខ្លួនដែលមិនបានសិក្សាជ្រៅជ្រះ
ដូចគេឯង ក្រោយមកខ្ញុំក៏ចាប់ផ្តើមរៀនរកស៊ី ដោយចិញ្ចឹមមាន់,ទា,រកត្រីលក់ដើម្បីប្តូរយកប្រាក់ ។
- តើហេតុអ្វីបានជាខ្ញុំចូលរៀនវិញ?
នៅក្នុងឆ្នាំ២០០៦ដោយមានការគ្រាំទ្រពីសំណាកបងប្រុសៗរបស់ខ្ញុំ និងមីងៗព្រមទាំងលោកតាបានសុំអោយខ្ញុំទៅបន្តការសិក្សាវិញ តែខ្ញុំមិនទាន់យល់ស្របសំនើរទាំងនោះព្រោះខ្ញុំមើលឃើញនៅភាពលំបាកទាំងនោះនៅក្នុងគ្រួសាររបស់ខ្ញុំ តែដោយគាត់បានពន្យល់ខ្ញុំ
ជាច្រើលើកជាច្រើសារនៅថ្ថៃអនាគតរបស់ខ្ញុំ ដោយមានការគ្រាំទ្រច្រើនពីសំណាកបងប្អូនជាពិសេសបងប្រុសជាទីស្រឡាញ់របស់ខ្ញុំ
ទាំងពី គឺពួកគាត់មិនចង់ឃើញបីនាក់បងប្អូនរវាងខ្ញុំ និងគាត់គ្នានអ្នកណាក្រជាងអ្នកណាឡើយសំរាប់នៅថ្ងៃអនាគតរបស់ពួកយើង
និងមានហេតុផលជាច្រើនទៀត បានធ្វើអោយខ្ញុំភ្ញាក់ខ្លួន និងសំរេចចឹត្តចូលរៀនវិញទាំងខ្លួនបានសំរេចចឹត្តថា បោះបង់លែងដើរ
លើផ្លូវដដែលនោះទៀតហើយ ។ ដោយពេលវេលាមិនទាន់ហួសពេលសំរាប់ខ្ញុំ ព្រមទាំងផ្តល់ឪកាសអោយខ្ញុំចាប់យកពេលវេលា
សាជាថ្មីដើម្បីកសាងជីវិត្តជាថ្មីទៅលើការសិក្សាម្តងទៀ តែខ្ញុំនៅតែមានអារម្មណ៍គិតដល់ជីវភាពគ្រសារមិនអាចជួយខ្ញុំបានដដែល
ព្រោះបងៗរបស់ខ្ញុំទើបបញ្ចប់ថ្នាក់វិឡាល័យមិនទាន់មានការងារធ្វើផងហ្នឹង ។
ពេលនោះមានអ្នកមីងខ្ញុំម្នាក់បានចេញមុខមកនិយាយជាមួយខ្ញុំ គាត់នឹងសាកសួកន្លែងមួយដើម្បីអោយខ្ញុំស្នាក់នៅនិងរៀនបន្ត ។
តើទីនោះជាកន្លែងណា?ហើយនៅឯណាទៅ?
- ថ្នាក់អនុវិឡាល័យ និងវិឡាល័យ
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៦ខ្ញុំបានមកស្នាក់នៅក្នុង
មណ្ឌលកុមារកំព្រាខេត្តកំពង់ធំ ហៅថាបុរីកុមារមានទីតាំងនៅទល់មុខ
សាលាវិឡាល័យកំពង់ធំ ដោយខ្ញុំមានអាយុច្រើនផងនោះ(១៤ឆ្នាំ)លោកប្រធានមណ្ឌលមិនបានអនុញ្ញាតអោយខ្ញុំបាននៅភ្លាមៗទេ
ដោយធ្វើការសាកសួរទៅដល់ភូមិ ឃុំនិងបងប្អូន ចង់ដឹងថាខ្ញុំជានរណា? ហើយមកពីណា? ដោយឃើញខ្ញុំជាក្មេញកំព្រាមែននោះ
លោកក៏អនុញ្ញាតអោយខ្ញុំនៅក្នុងមណ្ឌលដោយស្របច្បាប់ ព្រោះខ្ញុំពិតជាកូនកំព្រាមែន ហើយគាត់បានសាកសួរខ្ញុំជាច្រើនសំនួរ
អំពីការសិក្សា ហើយបានអោយខ្ញុំចូលរៀននៅថ្នាក់ទី៨ ពេលបានចូលរៀនខ្ញុំមានសេចក្តីសប្បាយរីរាយបំផុបព្រោះខ្ញុំពុំចាំបាច់តត្រូវ
ចំនាយទៅលើប្រាក់ទៅលើការសិក្សាទាំងស្រុង ព្រោះខ្ញុំមានអង្កការចិញ្ចឹមដូចក្មេងកំព្រាឯទៀតៗ ។ មណ្ឌលកុមារកំព្រានេះ
ហើយដែលអ្នកមីងខ្ញុំថានឹងនាំខ្ញុំមកសុំគេអោយស្នាក់នៅនោះ ទីបំផុតខ្ញុំក៏បាននៅក្នុងមណ្ឌលមែន ហើយខ្ញុំមានឪកាសសារជាថ្មី
ដើម្បីរៀនដូចកូនៗគេនៅតាមសហគមន៍ដែរ ។
បើនិយាយពីវិ
ន័យវិញដំបូងខ្ញុំពិបាករស់នៅដែរដោយកាលខ្ញុំនៅឯស្រុកខ្ញុំចូលចឹត្តដើរលេងច្រើនមិនស្រូវបាននូវផ្ទះនិយាយទៅគឺ
ដើរតែលេង មិនសូវបានជួយការងារផ្ទះប៉ុន្មានទេគឺសេរីយ៉ាបបន្តិចហើយ ។តែពេលមកនៅក្នុងបុរីកុមារវិញលោកអើយ
យ៉ាប់អីយ៉ាប់នេះ គេមិនអនុញ្ញាតអោយទៅណាមកណារហេរហូតឡើយ គឺនៅតែក្នុងបុរីរៀនហើយធ្វើការងារបន្តិចបន្តួចដូចយើង
នៅតាមសហគមន៍ដែរ តែដល់យូៗទៅខ្ញុំហាក់បីដូចជាទំលាប់បានតាមគេតាមឯង និងមិនចង់ដើរលេងច្រើនទៀត ។ ពេលនោះ
ហើយដែលជាពេលវេលាធ្វើអោយខ្ញុំបានរៀនដោយការលើកទឹកចឹត្តខ្លួនឯង និងមានកំលាំងចឹត្តជាខ្លងក្នុងការសិក្សារៀនសូត្រ
ហើយមានមិត្តភក្តិច្រើនដែលសុទ្ធតែជាអ្នករៀន មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះអាចនិយាយភាសាបរទេសបានទៀតផង ។
- ជីវិតចាប់ផ្តើមមានក្តីសង្ឃឹមក្នុងថ្នាក់ទី៩
ចន្លោះឆ្នាំ(២០០៧ ២០០៨)ដោយកូនៗនៅក្នុងមណ្ឌលទាំងអស់ស្ទើតែមានឪពុកម្តាយធ៏មទាំងអស់ រួមទាំងខ្ញុំក៏មិនទាន់មានដែរ
ស្រាប់តែពេលនោះមានជនបរទេសពីរនាក់(ប្រុសមួយ ស្រីមួយ)បានមកទស្សនានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ធំដែលខ្ញុំរស់នៅ
ដោយជនជាតិទាំងនោះបានជួបពិភាក្សាជាមួយលោកប្រធាន មណ្ឌល គឺលោកគ្រូ
ស៊ាន ជា ក្រោយមកស្រាប់តែមានគេមក
ហៅខ្ញុំអោយទៅជួបលោកគ្រូផ្ទាល់ និងជនបរទេសនោះ ។ ដោយខ្ញុំមិនអាចនិយាយភាសាបរទេសបាន(ថ្នាក់ទី៩)សូមបីតែពាត្យ
Yes and No ក៏ខ្ញុំមិនដឹងថាម៉េចផង តែបានលោកគ្រូគាត់បកប្រែអោយខ្ញុំស្តាប់ និងពន្យល់ខ្ញុំ ទើបខ្ញុំដឹងថា ជនជាតិបរទេស
ម្នាក់នោះចង់ទទួលយកខ្ញុំធ្វើជាកូនធ៏មរបស់គាត់ ពេលនោះខ្ញុំមិនទាន់យល់ថាកូនធ៏មមានន័យថាម៉េចផង តែលោកគ្រួ បានប្រាប់ខ្ញុំ
ពេលនើខ្ញុំសប្បាយចឹត្តឥតឧបមា ។ ចាប់ពេលនោះមកខ្ញុំយល់ឃើញថាការទំនាក់ទំនងរវាងខ្ញុំនិងគាត់ដូចជាឪពុកនិងកូនចឹង
តែដោយគាត់ពុំចេះភាសាខ្មែរ ហើយខ្ញុំមិនចេះភាសាបរទេសធ្វើអោយមានការលំបាកជាខ្លាំង ព្រោះរាល់ការពិភាក្សាគ្នារវាងខ្ញុំ
និងគាត់ គឺត្រូវមានអ្នកបកប្រែ ដោយមើលឃើញនូវភាពលំបាកជាច្រើនទៀត ទើបខ្ញុំបានចាប់ផ្តើមសាកល្បងរៀនភាសាបរទេស
គឺភាសាអង់គ្លេស ពីមួយថ្ងៃ ទៅមួយថ្ងៃ ពីមួយខែ ទៅមួយខែ ការសិក្សារបស់មានភាពរីកចម្រើនជាបណ្តើរៗនោះ ការទំនាក់ទំនង
របស់ពួកយើងមានភាពល្អប្រសើជាបន្តបន្ទាប់រហូតដល់ខ្ញុំបញ្ចាប់ថ្នាក់ទី១២ ឆ្នាំ២០១០ ។ He name in Full
Father Hans-Joachim Fogl
- ជីវិតក្រោយបញ្ជប់ថ្នាក់ទី១២
ខ្ញុំជាអតីតសិស្សនិសិត្សម្នាក់ដែលបានបន្តការសិក្សានៅសាលាដុន បូស្កូខេត្តព្រះសីហនុ ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៍មាន
ជាសិស្សជំនាន់ទី៤រយៈពេល២ឆ្នាំ (ឆ្នាំសិក្សា២០១០ ដល់២០១២ )។ ខ្ញុំជាសិស្សម្នាក់ដែលបានរៀននៅក្នុងផ្នែកបានបញ្ជាប់
ដោយជោគជ័យ ដោយទទួលស្គាល់ដោយលោកគ្រូប្រធានផ្នែក និងលោកគ្រូនាយកសាលា បច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ ។
- សេចក្តីថ្លែងអំណរគុណចំពោះប្រិយមិត្ត
ជាចុងក្រោយខ្ញុំសូមអរគុណចំពោះប្រិយមិត្តទាំងអស់ដែលបានគាំទ្រនៅប្លុក
កូនខ្មែរសមួយថ្មី មួយនេះហើយក៏សូមមេត្តខ័ណ្ខទ័យអភ័យទោសរាល់អក្ខរាវរុទ្ធទាំងឡាយណា ខុស ឬលើសខ្វះត្រង់ចំនុចណាមូួយនោះដោយអនុគ្រោះ ។ ព្រោះទាំងនេះគ្រាន់តែជាការសម្តែងនូវ
នៅឆន្ទៈ ទស្សនៈ មតិយោបល់ ការធត្ថាធិប្បាយ បទពិព៍ណនាខ្លីៗ ជាចំហក្នុងន័យស្ថាបនា ដើម្បីរួមចំនែកក្នុងសង្គមអោយបានសកម្ម។គួរបញ្ចក់ផងដែលថាការបង្កើតប្លុកនេះគឺគ្រាន់តែជាការបង្កើនដើម្បីធ្វើការសិក្សាតែប៉ុណ្ណោះមិនបានធ្វើជាអជីវកម្មនោះទេ សូមអរគុណ....!
ចុះទីនេះទទួលបានរួបភាពខ្ញុំ
0 comments:
Post a Comment