មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Thursday, June 7, 2012

តើត្រូវយកព័ត៍មានដោយរបៀបណា?

ដើម្បីធ្វើការយកនិងសរសេរព័ត៍មានអោយបានល្អអ្នកកាសែតប្រើកិច្ចសម្ភាសន៍
និយាយទៅកាន់ប្រជាជន ដើម្បីទទួលបាននូវពត៌ មានសំខាន់គឺយើងត្រូវស្ទាត់
ជំនាញនឹងមានការប៉ិនប្រសប់ក្នុងការធ្វើបទសម្ភាសន៍ ដូចនេះអ្វីដែលជាការធ្វើ
សម្ភាសន៍ គឺការសួរសំនួរហើយត្រូវចងចាំវាជាភារ:កិច្ចរបស់យើង ជាការងារ
ដែលយើងជ្រើសរើសធ្វើសួរសំនួរក្នុងនាមប្រជាពលរដ្ឋរបស់យើងដូចនេះ យើងត្រូវធ្វើការងារនោះឲ្យបានល្អបំផុតនោះដែលអាចធ្វើទៅបានសំរាប់ពួកគេ។
ជាទូទៅមានរឿងពីរប្រភេទដែលយើងនឹងសម្ភាសន៍ ស្វែងរកព័ត៌មាន :
រឿងដំណឹងក្តៅ មានដូចជារឿងគ្រោះថា្នក់ចរាចរអគ្គីភ័យសោកនាដកម្ម
វាអាចរហូត ដល់ការធ្វើសន្និសិទកាសែត។ យើងអាចត្រូវគេបញ្ជូនទៅទី
នោះដោយមានព័ត៌មានស្តួច ស្តើងបំផុត:វាបានកើតឡើងឬក៏វានឹងកើតមាន
ឡើងហើយយើងត្រូវរាយការណ៍ពីវា ដោយមិនមានការរៀបចំជាមុនគ្មានពេល
ស្រាវជ្រាវ។រឿងដំណឹងត្រជាក់ជាធម្មតាវាជាគំនិតរបស់យើងឬក៏ជាការចាត់
ពីនិពន្ឋនាយកហើយ យើងជារឿយៗមានពេលស្រាវជ្រាវវាជាមូលដ្ឋានខ្លះមុន
យើង ចេញទៅធ្វើកិច្ចសម្ភាសន៍ មនុស្សទាំងនោះ។
ជាការពិតវាចំាបាច់ណាស់ ដែលយើងត្រូវការចំណាយពេលដើម្បីស្រាវជ្រាវ បន្ថែមខ្លះៗមានតែត្រៀមដូច្នោះទេទើបយើង នឹងអាចធ្វើបទសម្ភាសន៍នោះ
បានត្រឹមត្រូវ: យើងត្រូវតែរៀបចំ។យើងគួរដឹងថា មនុស្សភាគច្រើនដែលអ្នក
សម្ភាសន៍នោះជាមនុស្ស មមាញឹក ដូចនេះអ្នកមិនត្រូវអោយគេគិតអំពីអ្វីដែល
គេចំណាយពេលអត់ប្រយោជន៍និ យាយមករក យើងដោយសារតែយើងមិន
បានរៀបចំអោយស្រួលបួលនោះទេ។ វាមាន ន័យថា អ្នកនឹងបានស្រាវជ្រាវអោយបានច្រើនល្មមទាល់តែអ្នកអាចសួរសំនួរបានល្អៗ
ប្រ សិនបើអ្នកធ្វើយ៉ាងនេះ អ្នកទំនងជាទទួលបាននូវចំលើយមានប្រយោជន៍
កាន់តែច្រើន ថែមទៀត។ផ្តើមចេញពីនេះគាត់បានពង្រីកទឹ្រស្តី វិធីសាស្រ្តធ្វើ
សម្ភាសន៍។ យើងអាចប្រើ គំនិតរបស់គាត់សំរាប់កិច្ចសម្ភាសន៍ទាំងពីរប្រភេទ
នេះដែលយើងត្រូវធ្វើ :
• រឿងដំណឹងក្តៅ : នៅពេលដែលយើងគ្មានពេលរៀបចំទុកជាមុន។
• រឿងដំណឹងត្រជាក់ : នៅពេលដែលយើងមានពេលវេលាអាចស្រាវជ្រាវជាមុន
បានខ្លះ ដើម្បីជា្របអោយបានច្បាស់។



សំនួរសំខាន់ៗដែលយើងគួរចងចាំនៅពេលដែលយើងសរសេររឿងសំរាប់ទស្សនិកជន
អ្នកស្តាប់របស់យើង… តើនរណា? តើអ្វី? តើនៅពេលណា ?
តើនៅទីកន្លែងណា? តើយ៉ាងណា ? តើហេតុអ្វី ? ប៉ុន្តែយើងក៏ត្រូវដឹងដែរថា
សំនួរដែលនាំមកនូវចំលើយល្អ បំផុតនោះ ដែលជាចំលើយពេញលេញបំផុតជា
ចំលើយលំអិតបំផុត ជាធម្មតាវាច្រើន ផ្តើមដោយ : តើអ្វី ? តើយ៉ាងណា ?
តើហេតុអ្វី ? តើអ្វីដែលបានកើតឡើង ?ហើយ… តើអ្វីដែលបានកើតឡើងបន្ទាប់
ពីនោះទៀត ?តើអ្វីដែលធ្វើអោយអ្នកគិតយ៉ាងដូច្នេះ ?
ក្នុងការស្រាវជា្រវមានចំនុចជាច្រើនទៀតដែលធ្វើឲ្យយើងក្លាយទៅជាង្នកធ្វើសម្ភាសន៍
ប្រកបដោយប្រសិទ្ឋភាពទៅទៀតនោះមានដូចជា
• ជៀសវាងការនិយាយវែង មុននឹងចូលទៅចោទសំនួរ ជារឿយៗអ្នកដែលយើង សម្ភាសន៍នឹងឆ្លើយតាមតែអ្វីដែលអ្នកបាននិយាយហើយជៀសវាងការបង្ហាញ
ចំលើយចំពោះសំនូររបស់អ្នក។
• ជៀសវាងការសន្មត ឬ មតិ ឬ បង្ហើបនូវការលំអៀងលើប្រធានបទនៅពេលសួរ
សំនួរ។ជាថ្មីម្តងទៀត ប្រធានបទនៃកិច្ចសម្ភាសន៍របស់អ្នកទំនងជាប្រជែងនឹងការ
សន្មតរបស់អ្នក ឬ ក៏ជំទាស់ទៅនឹងគំនិតរបស់អ្នកហើយឆ្លើយថាជាជាងសួរសំ ណួរ។
ឧទាហរណ៍ : គេគ្រប់គ្នាដឹងថាផ្លូវខ្វែងគ្នាជាកនែ្លងមួយគ្រោះថ្នាក់។ ហេតុ អ្វីបានជាគេមិនគិតគួរធ្វើអ្វីខ្លះដល់វាពីមុនមក? អ្នកនៅទីនោះដើម្បីធ្វើកិច្ចសម្ភា សន៍
ដើម្បីប្រមូលព័ត៌មាន គឺមិនមែនដើម្បីចូលរួមក្នុងការជជែកវែកញែកទេ។
• ជៀសវាងសួរសំនួរជាន់គ្នា គឺការសួរសំនួរពីរនៅក្នុងន័យតែមួយ :
ជាឧទាហរណ៍ តើនៅពេលដែលអ្នកសិក្សាចំពោះផ្លូវខ្វែងដ៏គ្រោះថ្នាក់នោះ ហើយ តើពេលណាអ្នកចាត់វិធានការដើម្បីកែសំរួលវា?
នៅពេលធ្វើកិច្ចសម្ភាសន៍… ត្រូវឲ្យប្រាកដក្នុងការសួរសំនួរ។ អ្នកសម្ភាសន៍ជារឿយៗ ហើយជួនកាលអ្នកឃើញបញ្ហានេះកើតឡើងតាមទូរទស្សន៍ ឬក៏លឺតាមវិទ្យុធ្វើសេចក្តីថ្លែង ការមួយដែលអ្នកស្តាប់ទៅហាក់បីដូចជា គេកំពុងនាំទៅដល់សំណួរមួយ ប៉ុន្តែគេមិន
ដែលសួរវាសោះ។ គេបានថ្លែងពាក្យសំដីហូរហែ ហើយទំនងដូចជាចង់អញ្ជើញអ្នកត្រូវ
សម្ភាសន៍មកឆ្លើយតប។ បើអ្នកថ្លែងពាក្យសំដីអ្នកនិងមិនធ្វើអ្វីដែលអ្នកគិតថានិងធ្វើដើម្បី បានចំលើយចំពោះសំនួរសួររបស់អ្នកនិងដើម្បីបានពត៌មាន។ ប្រសិនបើក្នុងកិច្ចសម្ភាសន៍ ជាបឋមអ្នកថ្លែងមតិហូរហែរដូច្នេះមនុស្ស ដែលអ្នកចូលធ្វើសម្ភាសន៍នោះអាចជជែកជា
មួយអ្នកអំពីសំដីរបស់អ្នក ហើយដោយហេតុនោះមិនបានផ្តល់ពត៌មានឱ្យទេ បើពុំនោះ
សោធទេ គេនិងយល់ថាអ្នកបានសំរេចចិត្តរួចទៅ ហើយគេគិតថាវាយគ្មាន ប្រយោជន៍អ្វី ដែលត្រូវនិយាយជាមួយអ្នកនោះទេ ហើយក៏ព្យាយាមបញ្ចប់ការសម្ភាសន៍ នោះទៀតៈ គេមើលនាឡិការហើយនិយាយថាៈ ខ្ញុំសូមទោស ខ្ញុំជាប់រវល់បន្តិច.....ខ្
ញុំមានការណាត់ ជួបជាមួយគេ។ ហេតុឥតបានពត៌មានដែលអ្នកត្រូវការសំរាប់រឿងរបស់
អ្នកឡើយ។ ដូច នេះការចោទសំណួរល្អៗ គឺពិតជាផ្នែកមួយដ៏សំខាន់ ក្
នុងការដឹងនាំធ្វើកិច្ចសម្ភាសន៍មួយ ល្អសំខាន់សំរាប់ទទួលបានពត៌ល្អៗ....... សំរាប់អ្នកនិងសំរាប់ទស្សនិកជនអ្នកស្តាប់របស់ អ្នក។
ប៉ុន្តែនៅមានរឿងមូយទៀត ដែលមានសារៈសំខាន់ដូចសំនួរល្អដែរ។ ជាការពិត អ្នកធ្វើសម្ភាសន៍ដ៏បិនប្រសព្វនោះគឺទៅ តាមវិទ្យាជីវៈបញ្ជាក់នៅការសំខាន់មួយទៀត
នោះគឺថា....... ការស្តាប់ ! ប្រសិនបើអ្នកមិនបានស្តាប់ចំលើយ ដោយយកចិត្ត
ទុកដាក់ទេ អ្នកអាចបាត់ នូវបំណែកដ៏មានតំលៃ នៃពត៌មានឬក៏បាត់នូវអ្វីមួយដែលនាំទៅរក
ការសួរសំណួរកាន់ តែប្រសើថែមទៀត គឺសួរសំណួរមួយ អ្នកមិនបានគិតទុក ជាមុន។
ហើយអ្នកបាត់នូវ ឱកាសដើម្បីទទួលបាននូវពត៌មានដ៏តំលៃសំរាប់រឿងរបស់អ្នក
និងសំរាប់ទស្សនិកជន អ្នកស្តាប់របស់អ្នកអោនមានការចាប់អារម្មណ៍នៅអ្វីដែលអ្នកបានសរសេរ។

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!