មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Wednesday, June 27, 2012

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ នៅខេត្តព្រះសីហនុបានធ្វើ ពិធីបុណ្យមួយនៅផ្លូវជាតិ ឬផ្លូឯករាជ្យខេត្តព្រះសីហនុ ស្តីអំពីទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន សកម្មភាពជាសកលដើម្បី សុខភាព និងសហគមន៍គ្មានគ្រឿងញៀន។ដែលជាភាសា អង់គ្លេស (Global Action for Healthy Communities Without Drugs ) នៅក្នុងឪកាសនោះផងដែរក៏មានការអញ្ចើញ ចូលរួមជាគណះ ធិបតីភាពពី សំណាក់ ឯកឧត្តម លីគឹមឡុង ឯកឧត្តមជាអគ្គលេខាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងលោក ជំទាវ ប្រាក់ ចាន់សុខា និងអស់លោក លោកស្រីគ្រប់លំដាប់ថ្នាក់ក៏បានអញ្ចើញ មកចូលរួម ព្រមទាំងសិស្សានុសិស្សពីបណ្តាសាលានានានៅខេត្តព្រះសីហនុ ចូលរួមជាសណ្តាប់ យ៉ាងច្រើនកុះករផងដែរ។
គួរបញ្ចាក់ផងដែរថាការធ្វើសិក្ខាសិលាស្តីពីទីវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សកម្មភាពជាសកលដើម្បីសុខភាព និងសហគមន៍គ្មានគ្រឿងញៀន គឺក្នុងគោលបំណង បង្កើននូវស្មារតីដាស់តឿន ក្រែងរំលឹងទៅដល់យុវជន មួយចំនួនដែរប្រឈរមុខ ក៏ដូចជាកំពុងប្រើ ប្រាស់គ្រឿងញៀន អោយមានការប្រុងប្រយ័ត្ន និងធ្វើការទប់ស្កាត់ចំពោះការហូរចូលនូវសារធាតុ ញៀនពីក្រៅប្រទេស មកក្នុងប្រទេសកម្ពុជាដែលជាប្រទេសរងគ្រោះ។
ឆ្លៀតក្នុងឪកាសនោះផងដែរលោក ជំទាវ ចាន់សុខា បានថ្លែងសន្ទរកថាជាច្រើន ដែលទាក់ទងទៅនិង គ្រឿងញៀនដែលជាផងប៉ះពាល់ យ៉ាងខ្លាំងចំពោះសង្គមជាតិ និងធ្វើអោយ សង្គមជាតិពិបាកដោះស្រាយ ។ក្នុងឪកាសនោះលោក ជំនាវ ក៏មានប្រសាសថា គ្រឿងញៀនតែងតែស្វែងរកអ្នករងគ្រោះថ្មីៗជានិច្ច លោកជំទាវ បាកលើកឡើងនូវប្រសាស មួយឡើងថា ដោយឡែកប្រទេសកម្ពុជាយើងមិនមែនជាប្រទេសដែល ផលិតគ្រឿងញៀននោះទេ ប៉ន្តែហេតុអ្វីបានជាប្រទេសកម្ពុជា ទទួលរងនូវការប៉ះពាល់ ពីគ្រឿងញៀន ដូចបណ្តាប្រទេសនៅ លើពិភពលោកដែរ?
តាមការស្រង់សត្ថិតិរបស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនបានររកឃើញថាការញៀន ថ្នាំ និងការប្រើប្រាស់គ្រឿងញៀននៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានប្រមាណជាង៧០០០ ទៅ ៨០០០នាក់នៅទូទាំងប្រទេស។
បើប្រៀបធៀបទៅនិង ឆ្នាំមុនៗឃើញថាមានការថយចុះចំពោះអ្នកញៀន និងអ្នកប្រើប្រាស់គ្រឿង ញៀន។
បន្ទាប់ពីបញ្ចាប់នូវកម្មវិធីនូវម៉ោង១០ និង ១៥ នាទីព្រឹកថ្ថៃដដែលអង្គពិធីទាំង មូលក៏ធ្វើដំណើរ ដង្ហែរក្បូនយាត្រាមួយជុំដោយគិតចាប់ពីកន្លែងធ្វើសិក្ខាសិលា រហូតមកដល់ រង្ចង់មូលតោពីរ ទៅដល់កន្លែងកម្មវិធីវិញទើបបិតកម្មវីធី។

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!