មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Thursday, June 7, 2012

សិក្ខាសិលាស្តីពីការយកព័ត៍មាន និងការថតរូប

ការសិក្សាជាមួយលោកឡេវ(Leov)តាមskypeលោកគឺជាអ្នកការសែតម្នាក់ដែលរស់នៅ ប្រទេសកាឡូប៊ីលោកមានអាយុ៣១ឆ្នាំហើយលោកជាជនជាតិកាឡូប៊ីលោកនិយាយភាសា អេស្ប៉ាញ។ដំបូងឡើយលោកបានបំរើការអោយភា្នក់ងារសារព័ត៍មាន មួយនៅប្រទេសកាឡូមប៊ី។ប៉ុន្តែនៅពេលបច្ចុប្បន្នលោកបានធ្វើការងារជាឯកជនមូលហេតុ ដែលនាំអោយលោកធ្វើការងារ ជាឯកជននោះគឺដោយសាតែលោកបានយល់ឃើញថាធ្វើការជាឯកជនគឺវាមានភាពងាយ ស្រួលនិងមានភាពជាម្ចាស់ការ លើខ្លួនឯងហើយម្យ៉ាងវិញទៀតគឺមិនស្ថិតនៅក្រោមការ ត្រួតត្រារបស់នរណាម្នាក់ឡើយ ។ ហើយនៅព្រឹកថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១២ នៅវេលាម៉ៅង៨ ០០នៅសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុមានលោកពុក លីសំណាង លោកគ្រូ អ៊ូច សំបូរ លោកគ្រូ ញឹម រដ្ឋា លោកគ្រូ ព្រាប សន ព្រមទាំងសិស្សនិសិត្សដែលកុំពុងសិក្សានៅផ្នែកទំនាក់ទំនងសង្គមឆ្នាំទី២ទាំងអស់ចូលរួមផងដែរ។ គោលបំណាងនៃការសិក្សាជាមួយលោក ឡេវ (Leov)ដែលជាអ្នកសារព៍ត៍នោះគឺចង់បាននូវបទពិសោធន៍ពីលោកខ្លះៗ ក្នុងការយកព័ត៍មាន ក៏ដូចជាការថតរូប និងការសរសេរព័ត៍មាន ប៉ន្តែអ្វីដែលសំខាន់នោះគឺលោកបានសង្កត់ធ្ងន់ ទៅលើការថតរូបភាព ។ តាមសម្តីរបស់លោកឡេវបាននិយាយផងដែរថាចំនុនដែលសំខាន់ក្នុងការថតរូប អោយបានល្អនោះមានពីរករណីទីមួយ គឺត្រូវមានពន្លឺគ្រប់គ្រាន់ក្នុងការថតរូបភាព ទីពីរត្រូវមើលទៅលើផ្ទៃខាងក្រោយនៃរូបភាព។ ការមានម្នាក់ដែលនៅក្នុងប្រទេស កាឡូមប៊ី និងមានការកួមផ្សំជាច្រើនទៀត គឺធ្វើយ៉ាងណាចូលអោយបានកៀក ឬជិតនៅអ្វីដែលយើងចង់ធ្វើការថតយកទើបវាមានពន្លឺច្បាស់ល្អ។
លោកបាននិយាយផងដែលថាក្នុងនាមជាអ្នកសារព័ត៍មានម្នាក់ដើម្បីធ្វើការថត រូបអោយបានល្អសំរាប់សារព័ត៍មាន ត្រូវមានភាពក្លាហាន មានចិត្តអំណត់ និងមានខួរក្បាល់ សំរាប់ធ្វើការវិភាគទៅ លើហេតុការណ៍ដែលបានកើតឡើង ហើយធ្វើការថតយ៉ាងណាអោយបានលឿននិងច្បាស់និងមានអត្តន័យចំពោះរូបភាព នីមួយៗ និងមានអត្តន័យបង្កប់សំខាន់ក្នុងការថតយករូបភាពនីមួយៗយកមកប្រើប្រាស់ សំរាប់សារព័ត៍មាន។
នៅថ្ថៃដដែលនេះផងដែរលោកក៏បានបន្ថែមទៀតថាមុននិរលោកទៅធ្វើការក៏ដូច ជាការចុះទៅយកព័ត៍មាននៅតាមតំបន់ណា មួយគឺលោកធ្វើការទំនាក់ទំនងជា មុនសិនដើម្បីសុំការអនុញ្ញាត្តិពីអ្នកនោះ។ ក្នុងនេះផងដែរលោកក៏បានទៅថតរូប មួយកន្លែងដែលនៅកន្លែងនោះគឺជាកន្លែងអ្នកលេង ក្រុមមនុស្សព្រៃជាដើមយើង ត្រូវធ្វើការទំនាក់ទំនងទៅគេមុន។

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!