1.យើងកើតជាខ្មែរ ត្រូវតែខំថែ កេរ្តិ៍ពីដូនតា
មានទាំងសម្បត្តិ មរតកថ្លៃថ្លា ត្រូវថែរក្សា
ឲ្យបានគង់វង្ស ។
2.ខ្មែរពូជម្ជាស់ដី ម្ជាស់ទាំងបុរី នៃមហានគរ
ម្ជាស់សុវណ្ណភូមិ ដ៏ស្រស់បវរ ល្បីល្បាញខ្ទារខ្ទរ
នៅលើលោកា ។
3.កូនខ្មែរប្រុសស្រី កើតរស់លើដី ពង្សជាតិខេមរា
ខ្មែរក្រោមខ្មែរលើ កណ្តាលផងណា សុទ្ធតែបុត្រភ្ញា
ពូជសាងអង្គរ ។
4.កូនខ្មែរមានសិទ្ធ លើសុវណ្ណពិត ទាំងស្រីទាំងប្រុស
ត្រូវខំសិក្សា ដើម្បីបណ្តុះ ពុទ្ធិល្អស្រស់
ជួយលើកស្ទួយជាតិ ។
5.ខ្មែរត្រូវការពារ ត្រូវរួបរួមគ្នា ខំថែរក្សា
កំចាត់សត្រូវ ប្រចាំសាវតា ប៉ងមកត្រួតត្រា
លើទឹកដីយើង ។
6.កូនខ្មែរត្រូវចាំ គ្រប់ពាក្យបណ្តាំ...