មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Tuesday, May 20, 2014

យើងកើតមកជាកូនខ្មែរ យើងត្រូវតែដឹងពីខ្មែរ

1.យើងកើតជាខ្មែរ ត្រូវតែខំថែ កេរ្តិ៍ពីដូនតា

មានទាំងសម្បត្តិ មរតកថ្លៃថ្លា ត្រូវថែរក្សា

ឲ្យបានគង់វង្ស ។

2.ខ្មែរពូជម្ជាស់ដី ម្ជាស់ទាំងបុរី នៃមហានគរ

ម្ជាស់សុវណ្ណភូមិ ដ៏ស្រស់បវរ ល្បីល្បាញខ្ទារខ្ទរ

នៅលើលោកា ។

3.កូនខ្មែរប្រុសស្រី កើតរស់លើដី ពង្សជាតិខេមរា

ខ្មែរក្រោមខ្មែរលើ កណ្តាលផងណា សុទ្ធតែបុត្រភ្ញា

ពូជសាងអង្គរ ។

4.កូនខ្មែរមានសិទ្ធ លើសុវណ្ណពិត ទាំងស្រីទាំងប្រុស

ត្រូវខំសិក្សា ដើម្បីបណ្តុះ ពុទ្ធិល្អស្រស់

ជួយលើកស្ទួយជាតិ ។

5.ខ្មែរត្រូវការពារ ត្រូវរួបរួមគ្នា ខំថែរក្សា

កំចាត់សត្រូវ ប្រចាំសាវតា ប៉ងមកត្រួតត្រា

លើទឹកដីយើង ។

6.កូនខ្មែរត្រូវចាំ គ្រប់ពាក្យបណ្តាំ ពីដូនតាយើង

យួនសៀមនេះហើយ គឺជាពួកឈ្លើង តោងទៀមរូបយើង

ឲ្យលង់មរណា ។

7.រក្សាវប្បធម៌ រុងរឿងបវរ ទើបជាតិបានថ្កើន

កុំឲ្យពួកមា ឬស្យាចិត្តភ្លើង ប៉ងប្រហារយើង

ឲ្យខ្មែរក្សិនក្ស័យ ។

8.សព្វសាធុការ ចូរមានដល់បាន គ្រប់រូមនិមល

ពលំពលៈក្សេមក្សាន្តស្កប់ស្កល់ ចូលកើតមានដល់

ខ្មែរគ្រប់ប្រាណអើយ ! ៕

និពន្ធដោយ លោក ឈុយ ចិន្តា

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!