មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Monday, September 8, 2014

បុរសដែលប្រកបដោយលក្ខណៈ ២៦ យ៉ាងហៅថាប្រុស គ្រប់លក្ខណ៌គឺៈ

១. ឧស្សាហ៍ខ្នះខ្នែងធ្វើការរៀនសូត្រមិនប្រកាន់ខ្លួន
២. មិនចេះលួចប្លន់កេងកិបឆរបោក
៣. មិនឈ្លានពាន ចំពោះកូនប្រពន្ធអ្នកដទៃ
៤. មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស
៥. មិនកុហកភូតភរ ឲលើសពីការពិត
៦. មិននិយាយត្រាប់ឲអៀនខ្មាស់
៧. បានឮដំណឹងហើយវិនិច្ឆ័យសិន ទើបជឿជាក្រោយ
៨. ធ្វើការមិនរួសរាន់ពេកមិនយឺតយូរពេក
៩. មិនចេះនិយាយបំភ្លើសសើចលេង
១០. ចេះទទួលភ្ញៀវពន្លឺមិនលាក់មុខ
១១. មានថ្នាំកែរោគ បំរុងទុកមិនឲ្យខ្វះពេលត្រូវការ
១២. មិនប្រាប់ការ សម្ងាត់ដល់អ្នកដទៃ
១៣. មិនផ្ញើរបស់ទុក នឹងបុគ្គលមិនគួរផ្ញើ
១៤. មានចិត្តអត់ធន់តស៊ូមិនញ៉ាក
១៥. មានភក្តីភាពចំពោះ ចៅហ្វាយនាយ
១៦. មិនចេះឡឹកឡក់ ចំពោះស្រីក្រមុំ
១៧. ស្គាល់ចំនេញស្គាល់ខាត
១៨. រកប្រដាប់តុបតែងខ្លួនឲ្យ ភរិយាបុត្រធីតា និងខ្លួនឯង
១៩. មិនទិញជឿនូវរបស់ ប្រើប្រាស់គ្រប់យ៉ាង
២០. ដឹងគុណ តបគុណ សរសើរគុណ នៃអ្នកមានគុណ
២១.  គោរពតាមឱវាទ មាតាបិតាញាតិមិត្រ និងអ្នកប្រាជ្ញ
២២. ចេះអត់ទ្រាំស្តាប់ នូវពាក្យដែលគេស្តីបន្ទោសប្រដៅ
២៣. មានកាយវាចា សមរម្យមិនឆ្គង
២៤. ឲ្យដំណឹងមនុស្សក្នុងផ្ទះហើយ ទើបចេញទៅ
២៥. ចេះវាយប្រដៅកូន ដោយរំពាត់យ៉ាងតូច
២៦. ខឹងឆាប់បាត់មិន ចងកំហឹងទុក ៕ <p>
ដក់ស្រង់ចេញពីគេហទំព័រ ឡុកឃីងធូដែយ 

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!