មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Sunday, May 24, 2015

​និយាយ​ឃ្លា​​ចំនួន ១៥ ​នេះ​ចេញ​មក​ដើម្បី​ក្រើនរំលឹក​ខ្លួនអ្នក

) “ខ្ញុំនឹងជោគជ័យលើ…”
នៅ​​ពេលដែលអ្នកនិយាយប្រាប់ខ្លួនអ្នកថា អ្នកនឹងជោគជ័យលើ​​​ការងារ គោលដៅអ្វីមួយនៅថ្ងៃខាងមុខ នេះមានន័យថា អ្នកកំពុងជម្រះភាពមន្ទិលសង្ស័យរបស់អ្នកដើម្បី​​ឈោងចាប់​​យក​​ភាពជោគជ័យនោះហើយ។



) “ ខ្ញុំបានជោគជ័យជាបន្តើរៗមកហើយនៅពេលកន្លងមក
ការរំលឹក​​ពីភាពជោគជ័យ សមិទ្ធផល​​អ្វីមួយដែលអ្នកសម្រេចបានដោយ​​មោនភាពបំផុត នោះកឺជាការជួយផ្តល់​​ទំនុកចិត្តខ្លួន​​ឯង ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកឲ្យរឹងមាំ និង ព្យាយាមធ្វើអ្វីៗដែលថ្មីបន្ថែមទៀត។

) “ខ្ញុំអាចយកឈ្នះ​​ពីភាពភ័យខ្លាចបាន
សូមចាំថា ភាពភ័យខ្លាចនឹងកាន់តែមានអំណាចខ្លាំងឡើងនៅពេលដែលអ្នកយល់ព្រមអនុញ្ញាតឲ្យវាចូលខ្លួនរបស់អ្នក។ យ៉ាងណាមិញ ការ​​យកឈ្នះភាពភ័យខ្លាចដែលស្ថិតនៅចំពោះមុខអ្នក គឺជារឿងមួយគួរឲ្យ​​​តម្លៃបំផុត ហើយត្រូវយល់ថា អ្នកត្រូវតែ​​​ធ្វើការសម្រេចចិត្តមួយដើម្បី​​យកឈ្នះវាឲ្យបាន ត្បិតអី​​​​លក្ខណៈពិសេសមួយនេះអាចជួយ​​ធ្វើឲ្យខ្លួនអ្នកកាន់តែរឹងមាំ និង មានទំនុកចិត្ត។

) “ឧបសគ្គដែលកើតមាន​​ឡើងមិនមែនសុទ្ធតែផ្តល់ផល​​អាក្រក់ដូចអ្វីដែលខ្ញុំគិតនោះទេ
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាចជួបបញ្ហាមិនចេះចប់មិន​​ចេះហើយ។ ទោះបីជាបែបនេះក្តី អ្នកត្រូវយល់ថា ទាំងភាពភ័យខ្លាច ឧបសគ្គភាពបរាជ័យ។ល។ វត្តមានរបស់វាអាចជួយឲ្យអ្នកចេះតស៊ូ បង្កើតគំនិតច្នៃប្រឌិតថ្មី រៀន​​រកដំណោះស្រាយ និង ធ្វើឲ្យអ្នកកាន់តែរឹងមាំ​​ឡើង

) “ខ្ញុំ​​បានធ្វើអ្វីមួយដែលគ្មានអ្នកណាម្នាក់ចង់ធ្វើវានោះឡើយ​”
ទោះបីជាគោលដៅរបស់អ្នកបានធ្វើនោះវាតូចក្តី ធំក្តី វាគឺជាសមិទ្ធផលរបស់អ្នកដែល​​អ្នកផ្សេង​​មិនដែលធ្លាប់ធ្វើ ធ្លាប់គិតថា ចង់ធ្វើ។ នេះជា​​​គោលការណ៍មួយដ៏សំខាន់សម្រាប់ពង្រឹង​​គោលជំហររបស់អ្នកដោយមិនស្ថិតនៅក្រោមចំណុះរបស់អ្នកណាម្នាក់។

) “វាជាកំហុសរបស់ខ្ញុំ
ការទទួលខុសត្រូវលើអ្វីដែលអ្នកបានធ្វើកន្លងមក គឺជា​​ការបង្ហាញនូវគុណសម្បត្តិដ៏ពិសេសរបស់អ្នកគ្រប់គ្រង អ្នកដឹកនាំ។ អ្នកដែលមានការទទួលខុសត្រូវខ្ពស់ អ្នកនោះហើយដែលគេឲ្យតម្លៃ។ សូមកុំបន្ទោសខ្លួនឯង ហើយត្រូវធ្វើឲ្យកំហុសនោះឲ្យកាន់តែប្រសើរឡើងជាងមុន។
) “ខ្ញុំបានចាប់ផ្តើមធ្វើវាហើយ
អ្នកប្រហែលជាធ្លាប់គិតថា ចង់ធ្វើអ្វីមួយនៅថ្ងៃនេះ ថ្ងៃស្អែក នៅ​​ខែក្រោយជាដើម។ ទាំងនេះជាគម្រោងរបស់អ្នកហើយអ្នកត្រូវប្រាកដថា គម្រោង និង វត្ថុបំណងដែលអ្នកចង់ធ្វើត្រូវមានការចាប់ផ្តើមឡើងបន្តិចម្តងៗ ដើម្បីបង្រៀនខ្លួនឯងឲ្យ​​ចេះចាប់ផ្តើមធ្វើអ្វីមួយដោយមិនបង្អែបង្អង់។ កុំភ្លេចចាប់ផ្តើមពីចំណុចងាយស្រួលមុនទើបជាការប្រសើរ។

) “ខ្ញុំពិតជាអស្ចារ្យ
អ្នកប្រហែលជាមិនធ្លាប់ពាក្យនេះចេញពីមាត់មនុស្សគ្រប់គ្នាមកលើអ្នកនោះឡើយ តែមនុស្សម្នាក់ៗពិតជាបានគិតថា ខ្លួនឯងអស្ចារ្យ។ហេតុដូច្នេះ មនុស្សយើងម្នាក់មាន​​លក្ខណៈពិសេស​​រៀងៗខ្លួន​​ដែលជាភាពអស្ចារ្យមួយអ្នកគួរ​​មានមោទនភាពដើម្បីឲ្យខ្លួនអ្នកមានក្តីសង្ឃឹមនៅថ្ងៃខាងមុខ។

) “ខ្ញុំមិនខ្វល់​​ទៅនឹងការគិតរបស់អ្នកដទៃនោះឡើយ
តាមពិតទៅ មនុស្សដែលនៅជុំវិញខ្លួនអ្នក​​អាចយល់ថា អ្នកជាមនុស្សបែបនេះ បែបនោះទៅតាមអ្វីដែលគេវាយតម្លៃ។ យ៉ាងណាមិញ ការប្រើពាក្យនេះជារៀងរាល់ថ្ងៃ គឺដើម្បីរំលឹកខ្លួនអ្នកថា អ្នកធ្វើអ្វីទៅតាមអ្វីដែលអ្នកគិតថា ត្រឹមត្រូវ និង មានតម្លៃសម្រាប់ខ្លួនអ្នកនោះជាការប្រពៃណាស់ទៅហើយ។​​​​

១០) “អ្នកដទៃ​​មិនខុសពី​​ខ្ញុំ​​នោះឡើយ
គេតែងនិយាយថា បើចង់មានសុភមង្គល កុំប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ។ នេះជាចំណុចសំខាន់មួយព្រោះថា បើពុំដូច្នោះទេអ្នកនឹងយល់ថាខ្លួនអ្នកអស់តម្លៃ។ ជំនួសឲ្យការគិត​​ពីចំណុចអវិជ្ជមានរបស់អ្នកទៅនឹងអ្នកដទៃ អ្នកត្រូវយល់ថា អ្នក​​​មាន​​តម្លៃ ដូចអ្វីដែលអ្នកដទៃមាន​​តម្លៃដូចអ្នកដែរ។
១១) “ខ្ញុំអាចធ្វើវាបាន
ជំហានដំបូង​​មុននឹងអ្នកឈានដល់ស្ថានភាពដ៏លំបាកមួយ កំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមមុខអ្នកត្រូវនិយាយថា អ្នកអាចធ្វើបាន ដោយសារតែអ្នកជឿជាក់ថា អ្នកអាចធ្វើបាន នេះហើយជារឿងដ៏ត្រឹមត្រូវបំផុតមួយ។

១២) “ពេលវេលាកំពុងផ្ដល់ឱកាសឲ្យខ្ញុំ
មនុស្សមួយចំនួនមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញសម្រាប់ខ្លួន​​អ្នកផ្ទាល់ អ្នកត្រូវយល់ពីតម្លៃពេលវេលានេះហើយប្រើប្រាស់វាឲ្យតម្លៃបាញ់ឆ្ពោះទៅ​​រកគោលដៅរបស់អ្នក។
១៣) “ ខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែគ្មានបញ្ហានោះទេ
ពាក្យមួយឃ្លាគេនិយាយថា គ្មានអ្នកណាម្នាក់ល្អ​​ឥតខ្ចោះ​​នោះទេ ហើយអ្នកក៏ជាបុគ្គលម្នាក់ដែលមិន​​ល្អឥតខ្ចោះនោះដែរ។ ប៉ុន្តែ អ្នកត្រូវចាំថា នោះមិនមែនជាបញ្ហានោះទេ។ បើអ្នកធ្វើមិនបានល្អក្នុងថ្ងៃនេះ អ្នកត្រូវធ្វើឲ្យល្អប្រសើរនៅថ្ងៃស្អែក ធ្វើហើយធ្វើទៀតរហូតដល់ចំណុចមួយដែលជាទីគាប់ចិត្តរបស់អ្នក។

១៤) “នេះជា​​ភារកិច្ចរបស់ខ្ញុំ
មនុស្សភាគច្រើន បានគេចចេញពីទំនួលខុសត្រូវរបស់ខ្លួន ដែលជាការយកលេសមួយដោយគ្មានហេតុផល​​មួយល្អទាល់តែសោះ។ សម្រាប់​​ខ្លួន​​​អ្នកផ្ទាល់ ជីវិតរបស់អ្នក គឺស្ថិតនៅក្នុងដៃអ្នក ហេតុដូច្នេះ អ្នកត្រូវមានទំនួលខុសត្រូវលើគោលដៅជីវិត​​របស់អ្នកចាប់ផ្តើមជាមួយការទទួលខុសត្រូវមួយខ្ពស់ជាងមុន។

១៥) ​”ខ្ញុំត្រូវតែបោះជំហានទៅមុខជានិច្ច​”
រស់នៅក្នុងនាមជាមនុស្សមួយដូចថ្ងៃ​​ម្សិលមិញ នោះប្រហែលមិនមែនជាអ្វីដែលអ្នកត្រូវការនោះឡើយ។ អ្នកត្រូវការផ្លាស់ប្តូរខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ បោះជំហានទៅមុខជាលំដាប់ទាំងការងារ តំណែងតួនាទី ចំណេះដឹង ប្រាក់ចំណូល ។ល។ ហេតុដូច្នេះវាគ្មានអ្វីក្រៅពីតាំងចិត្តធ្វើឲ្យខ្លួន​​នេះតែអភិវឌ្ឍឡើងជាលំដាប់នោះទេ៕

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!