មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Friday, March 16, 2012

អ្នកបើកបរយានជំនិះនិងការប្រើភ្លើង


អ្នកបើកបរយានជំនិះ និងការប្រើភ្លើង ព្រមទាំងសូរស័ព្ទយានជំនិះ
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តិនូវធានការដូចខាងក្រោមៈ
-អ្នកបើកបយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៩សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរទៅតាមប្រភេទយានយន្ត
-នៅពេលបើកបរយានជំនិះអ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយ
ស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រូល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមនត្រូវអោយមានការរំខានឡើយ។
ហាមផ្ទុកអ្នកដំណើរឬទំនិញ ឬថវត្ថុផ្សេងៗដែលនាំអោយបាំងភ្នែកអ្នកបើកបរ។
-អ្នកបើកបរនិងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្តត្រូវពាក់ខ្សែ
ក្រវ៉ាត់សុវត្តិភាពជាដាច់ខាត។
-អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ីម៉កត្រូវពាក់មួកសុវត្តិភាព៊
-ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ
-ហាមក្មេងអាយុក្រោម១០ឆ្នាំអង្គុយនៅខាងមុននៃរថយន្តដោយគ្មានមនុស្ស
ចាស់អង្គុយនៅជាមួយ ឬនិងគ្មានពាកខ្សែក្រវ៉ាតសុវត្តិភាព។
-ទារកមានអាយុទិចជាង១០ខែត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាតសុវត្តិភាពហើងចងផ្អែកកៅអីនោះអោយជាប់ទៅនិងកៅអីក្រោយនៃរថយន្ត។

          នៅពេលយប់ ឬនៅពេលថ្ងៃកាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូងអ្នកបើកបរយាននៅ​លើទ្រូងផ្លូវ ត្រូវប្រើប្រាស់ផ្លើងសញ្ញាតាមល័ក្ខខ័ណ្ឌដូចខាងក្រោមៈ
          ១ ក្នុងករណីកុំពុងបើកយានយន្តៈ
ក ភ្ផើងហ្វា នៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុនអោយបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំអោយរំខានដល់ចរាចរណ៍ ដែលមកពីទិសផ្ទុយ ។ ហាមបើកភ្លើងះហ្វានៅទីក្រុងឬនៅតាមទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លើគ្រប់
គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់ជាមួយភ្លើងកូដ។

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!