មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Tuesday, March 13, 2012

អត្ដប្រយោជន៍ផ្លែឈើចំពោះសុខភាព


ទឹកផ្លែឈើជាភេសជ្ជៈដែលមានប្រយោនជ៍ហើយមានលក្ខណៈសមស្របសម្រាប់មនុស្សគ្រប់រូបគ្រប់វ័យ ការពិសាទឹកផ្លែឈើស្រស់ជាពិសេសនោះគឺទឺកផ្លែឈើដែលទើប​ តែច្របាចដោយដៃខ្នួនឯងថ្មីៗអាចនឹងផ្តល់គុណប្រយោជន៍ច្រើនពីវិតាមីនជាច្រើន យ៉ាងពេញលេញប៉ុន្តែមនុស្សមួយចំនួនចូលចិត្តពិសាទឺកផ្លែឈើកំប៉ុងឬទឹកផ្លែឈើ ដែលគេបានចម្រាញ់ឬដាក់លក់នៅតាមទីផ្សារ។
          ដូច្នេះមុនលោកអ្នកជ្រើសរើសទិញយកមកពិសាគួរពិនិត្យ និងពិចារណាដូចខាងក្រោម៖
 គួរធ្វើការជ្រើសរើសយកទឹកផ្លែឈើណាដែលគេបានចម្រាញ់ចេញពីផ្លែឈើសុទ្ធ ហើយឆ្លងកាត់ការពិសោធន៍នៃការសម្លាប់មេរោគទើបវាមានគុណភាពដូចទៅនឹងទឹកផ្លែឈើដែលគេទើបតែធ្វើស្រស់ៗដោយយើងសង្គេតមើលថាតើទឹកផ្លែឈើនោះបាន ឆ្លងការនៅការសម្លាប់មេរោគហើយឬនៅហើយជាផលិតផលត្រូវបានគេយកមកក្លាស្សេក្នុងទូរទឹកកកនិងមានអាយុកាលរក្សាទុកមិនយូរពេកទេ។
 ទឹកផ្លែឈើសុទ្ធ ហើយពិតប្រកដនៅពេលដែលគេយកទៅចាក់ទុកក្នុងកែវហើយ
ទុកមួយស្របក់តែងតែមានកកល្អក់​ គឺវាមិនថ្លាដូចជាទឹកផ្លែឈើដែលបានផលិត ទឹកផ្លែឈើដែលមានកំហាប់ខ្ពស់។

 គួរប្រយ័ត្នចំពោះទឹកផ្លែឈើណាដែលដាក់ផ្លាក់សញ្ញាថាFruit Drink ព្រោះវាមានសារធាតុផ្សំពីទឹកផ្លែឈើពិតប្រាកដតិចតួចណាស់ ឬលោកអ្នកអាចធ្វើការប្រៀបធៀបលំលៃកក៏បានព្រោះថាទឹកផ្លែឈើដែលផលិតពីផ្លែពិតប្រាកដតែងតែមានតំលៃថ្លៃជាទឹកផ្លែឈើកមប៉ុង។

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!