មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ 093 455 499

Wednesday, June 25, 2014

វិធី៥យ៉ាងសហគ្រិន គួរតែធ្វើមុនពេល ចូលគេងដើម្បី អាជីវកម្មថ្ងែស្អែក

ក្នុងនាមជាសហគ្រិនដ៏ល្អ មិនមែនគ្រាន់តែជាអ្នកដែល ឆ្លាតវ៉ៃតែមួយមុខនោះទេ ប៉ុន្តែក៏ត្រូវជាអ្នកដែល យកចិត្តទុកដាក់ ទៅលើការងារផងដែរ មានន័យថា ជាអ្នកដែលចេះឲ្យតំលៃ និងគ្រប់គ្រងពេលវេលា បានច្បាស់លាស់ ។ ដូច្នោះដើម្បីឲ្យដំណើរការការងារ របស់ពួកគេ ឲ្យប្រព្រឹត្តទៅដោយ រលូនទៅបាន សហគ្រិនត្រូវការបែងចែក ពេលវេលាធ្វើការងារ របស់ពួកគេឲ្យមានរបៀបរាប់រយ ។
 ខាងក្រោមនេះជា វិធីងាយៗ ៥យ៉ាងដែលសហគ្រិនគួរតែធ្វើមុននឹងចូលគេង ដើម្បីឲ្យពួកគេអាចរៀបចំ ពេលវេលាសម្រាប់ ការងាររបស់ពួកគេ ដ៏មានប្រសិទ្ធិភាព ៖


១. ក្រឡេកទៅមើល ប្រតិទិនរបស់អ្នក
អ្នកគួរដឹងថា ការខកខានមិនបានធ្វើផែនការ វានឹងធ្វើឲ្យការងារ របស់អ្នកបរាជ័យ ។ ដូចនេះអ្នកត្រូវចេះរៀបចំ ផែនការទុកជាមុន និងប្រមើរមើលអំពីបញ្ហា ដែលអាចនឹងកើត មាននៅថ្ងែស្អែក ដើម្បីរកដំណោះស្រាយ ដល់ល្អបំផុតសម្រាប់ បញ្ហាដែលនឹងត្រូវកើត ។ បន្ទាប់ពីការរៀបចំផែន ការទាំងនេះរួច អ្នកគួរពិនិត្យមើល ទ្បើងវិញ មុនអ្នកនឹងចូលគេង ។ ការធ្វើបែបនេះ វានឹងជួយឲ្យអ្នកចងចាំ បានយ៉ាងល្អនូវ អ្វីដែលអ្នកគួរធ្វើ នៅពេលដែល អ្នកក្រោកពីដំណេក ។
២. ធ្វើលំហាត់ ប្រាណ
នៅពេលដែលអ្នកក្រោកពីគេង អ្នកគួរចំនាយពេលខ្លះ ធ្វើលំហាត់ប្រាណ ដើម្បីឲ្យទទួលបាននូវសុខភាពល្អ  និងចេះរៀបចំខ្លួន ឲ្យមានរបៀបរាប់រយ ដោយជ្រើសរើស សំលៀកបំពាក់ឲ្យបានសមរម្យ ព្រមទាំងត្រៀមខ្លួន រួចជាស្រេចសម្រាប់ ថ្ងែថ្មីរបស់អ្នក ព្រោះការធ្វើបែបនេះ វាជាផ្នែកដ៏សំខាន់មួយសម្រាប់ សហគ្រិនគ្រប់រូប មិនគួរមើលរំលងទ្បើយ ។
៣. ដាក់ silent ទូរស័ព្ទរបស់អ្នក
ការដេក គឺជាផ្នែកមួយដល់សំខាន់ ដែលធ្វើឲ្យសហគ្រិនទទួលបាននូវសុខភាពល្អ និងភាពជោគជ័យនៅ ក្នុងជីវិត ។ ដូចនេះ ប្រសិនបើអ្នកបានធ្វើ ប្រតិទិនរបស់អ្នក និងដឹងថាអ្វីដែលអ្នកត្រូវ ធ្វើសម្រាប់ថ្ងៃស្អែកហើយ អ្នកគួរតែដាក់ទូរស័ព្ទ របស់អ្នកឲ្យនៅស្ងាត់ ( silent) ឬបិទវាចោរ ដើម្បីធានាថា នឹងមិនមានបន្លឺសម្លេងទ្បើង ដែលអាចរំខាន ដល់ការគេងរបស់អ្នក ។ ការធ្វើបែបនេះនឹងជួយ ឲ្យអ្នកគេងលក់ស្រួល និងធ្វើឲ្យមាន អារម្មណ៍ស្រស់ស្រាយ នៅពេលក្រោកពីគេង ។
៤. កត់ត្រាដាក់ចូលទៅក្នុង សៀវភៅប្រចាំថ្ងែរបស់អ្នក
 វាមិនមែនសំដៅទៅលើ "សៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ប្រចាំថ្ងៃរបស់អ្នកទេ" តែវាគឺជាប្រភេទសៀវភៅ ម៉្យាងសម្រាប់ជួយ កត់ត្រានូវការអនុវត្ត អាជីវកម្មរបស់អ្នក ដែលអាចជួយឲ្យ អ្នកយល់ដឹងកាន់តែច្បាស់អំពី ដំណើរការការងារ ប្រចាំថ្ងៃរបស់អ្នក ។
៥. ជ្រើសរើសសៀវភៅ អានឲ្យសមស្រប
រឿងមួយចុងក្រោយ ដើម្បីរួមចំណែកដល់ការគេងលក់ស្រួល អ្នកគួរជ្រើសរើស សៀវភៅអានប្រភេទណា ដែលមានអត្ថប្រយោជន៏ សម្រាប់ការធ្វើអាជីវកម្មរបស់អ្នក ប៉ុន្តែត្រូវអានមុនពេលចូលគេង ព្រោះវាជាវិធីមួយ ដ៏ល្អបំផុត ដែលអាចឲ្យអ្នកគេងលក់ស្រួល ។ ទន្ទឹមគ្នានេះដែរ អ្នកមិនគួរអានវា នៅលើទូរស័ព្ទ ឬកុំព្យូទ័រទេ ព្រោះពន្លឺអាចរំខានដល់ភ្នែក និងប៉ះពាល់ដល់ដំណើរ ការគេងរបស់អ្នក ៕
ដកដស្រង់ចេញពីគេហទំព័រ www.lookingtoday.com

0 comments:

Post a Comment

មានទទួលផ្សាយនូវផលិតផល សំរាប់មុខជំនួញរបស់លោកអ្នក ទំនាក់ទំនង ទូរស័ទ្ទលេខ ០93 455 499 សូមអរគុណ!!!!