បាទសូមជំរាប់សួរប្រិយមិត្តអ្នកអាន...! ថ្ងៃនេះផងដែរខ្ញុំមាន
កន្លឹះមន្តិចបន្តួចចង់ធ្វើការចែករំលែកដល់ អ្នកទាំងអស់គ្នា
អំពីបញ្ហាកុំព្យូរទ័រដើរយឺត ។
លោកអ្នកពិតជាបានដឹងមកហើយ អំពីកុំព្យទ័រ ដូចជា ទំហំ Ram, HD, CPU ជាដើម ...។
ខាងក្រោមនេះខ្ញុំសូមលើកយកនូវទិចនិច៨ ចំនុចសំរាប់ចែករំលែក ៖
(ថតរូបដោយ លោក សូត្រ តាំងលី)
១.កុំទុករាល់ឯកសារទាំងឡាយណាច្រើនពេក នៅលើ Desktop.
២.មិនត្រូវតម្លើងកម្មវិធីច្រើនពេក នៅក្នុងកុំព្យូទ័ររបស់លោកអ្នកពេកទេ បើមិនចាំបាច់
៣.ចំពោះ Drive ណាដែកលោកអ្នកសំរាប់ផ្ទុករាល់តឡើងកម្មវិធី គឺមិនត្រូវទុក ទំហំ C របស់HD តូចពេកទេ
៤.ប្រើកម្មវិធីកំចាត់មេរោគណាដែលល្អ ហើយវាសមទៅនិង កុំព្យូទ័ររបស់លោកអ្នក
៥.មុនបើកកម្មវិធីណាមួយមកប្រើប្រាស់ ចូលធ្វើការ Refresh កុំព្យូទ័រជាមុនជាផង
៦.ប្រយ័ត្នរាល់ពេលលោកអ្នកធ្វើការទាញយក Download អ្វីមួយពី Internet
៧.ចូលទៅលុប Error Files ជាប្រចាំនៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក
របៀបលុប ចុច Start + R = type the word (%temp%) = ok ពេលនោះវានឹងលេចឡើយនូវផ្ទាំង មួយដែលបង្ហាញរាល់ Files Error ហើយធ្វើការចុចលុបចោល
៨.នៅក្នុង Recycle Bin (ធុងសំរាម) មិនត្រូវទុកវាឡើង (ត្រចង់ចំនុចនេះមិនមែនលុបធុងសំរាមទេ គឺលុបអ្វីៗដែលនៅក្នុងធុងសំរាម)។
សូមធ្វើការសាកល្បងទៅតាមចំនុចខាងលើនោះ កុំព្យូទ័ររបស់លោកអ្នក និងទទួលបានលទ្ធផលល្អជាក់ជាមិនខាន ...។
បំណងល្អពី ប្លក់កូនខ្មែរសម័យថ្មី សូមអរគុណ.....!
0 comments:
Post a Comment