តើ Web Site ជាអ្វី?
Web site គឺជាំបន់បណ្តាញរបស់រដ្ឋភិបាល ក្រុមហ៊ុន សកលវិទ្យាល័យ ឬមហាវិទ្យាល័យ ឬក៏ឯកជន ដែលបានបង្កើតឡើងដាក់នៅលើប្រព័ន្ទ Internet ។
ខាងក្រោមនេះខ្ញុំសូមលើកយកនូវអត្តបទមួយ ដែលលើកឡើងថាហេតុអ្វីបានជាម្ជាស់អាជីវកម្ម ត្រូវមានគេហទំព័រ (Web site) ?
ពិតណាស់ដែលថា ម្ចាស់អាជីវកម្មខ្នាតតូច ឬធំនៅកម្ពុជាមួយចំនួនមិនទាន់បានយល់ច្បាស់ពីសារសំខាន់នៃ ការមានគេហទំព័រមួយសម្រាប់បង្ហាញពីផលិតផល សេវាកម្ម និងអំពីអាជីវកម្មនោះទេ។ អ្នកខ្លះគិតថា អតិថិជនរបស់គេគ្មានរឿងអីត្រូវការទៅឆែកនៅលើប្រព័ន្ធ អ៊ីនធឺណិត ឬក៏គិតថាផលិតផលរបស់គេមិនសំខាន់សម្រាប់ផ្សាយនៅលើអ៊ីនធឺណិត ជាពិសេសគឺអាជីវកម្មខ្នាតតូចតែម្ដង។ ទាំងនេះ គឺជាការយល់ឃើញមិនត្រឹមត្រូវមួយ។
ខាងក្រោមនេះ គឺជាមូលហេតុ៨
យ៉ាងដែលក្រុមហ៊ុនមួយ ជាពិសេសអាជីវកម្មខ្នាតតូច ឬមធ្យមត្រូវការគេហទំព័រឬ website
ដែលមិនអាចខ្វះបាន៖
១) អាជីវកម្មខ្នាតតូចរបស់អ្នកនឹងទទួលបានទំនុកចិត្ត
សព្វថ្ងៃនេះ អតិថិជនកាន់តែច្រើនទៅៗនាំគ្នាប្រើអ៊ីនធឺណិតដើម្បីស្វែងរកផលិត ផល
ឬក៏សេវាដែលពួកគេចង់បាន។ អាជីវកម្មខ្នាតតូចរបស់អ្នកនឹងទទួលបានទំនុកចិត្តដោយការមាន គេហទំព័រ។
បើគ្មានវាទេ អតិថិជនដែលមានសក្ដានុពលនឹងងាកទៅរកក្រុមហ៊ុនគូប្រជែងរបស់អ្នក ដែលគេមានគេហទំព័រវិញហើយ។ ការមានគេហទំព័រមិនត្រឹមតែជួយបង្កើនទំនុកចិត្តអតិថិជនប៉ុណ្ណោះទេ តែថែមទាំងជួយផ្សព្វផ្សាយផលិតផល ឬក៏សេវារបស់អ្នកទៀតផង។
២) គេហទំព័រជួយឲ្យអ្នកសន្សំប្រាក់
ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចមួយ អ្នកប្រហែលជាគិតថា ការបង្កើតគេហទំព័រដ៏ទាក់ទាក់ និងប្រកបដោយវិជ្ជាជីវៈ នឹងត្រូវចំណាយប្រាក់ច្រើនជាមិនខាន។ តាមពិតវាមិនជាថ្លៃណាស់ណាទេ!ចំណាយធំៗសម្រាប់ការ បង្កើតគេហទំព័រ
គឺទៅលើ hosting
រចនា និងទិញ domains
(ឈ្មោះគេហទំព័រ) ដែលតម្លៃនៅស្រុកខ្មែរមិនថ្លៃនោះទេ។ កន្លែងខ្លះ
គឺចំណាយត្រឹមតែ ១០០ដុល្លារ ក៏គ្រប់គ្រាន់ដែរ ហើយបើចង់បានគេហទំព័រកាន់តែមានសោភណភាពទៀត គឺចំណាយលើសនេះបន្តិចទៀត អ្នកហាក់បីដូចជាមានអ្នកលក់ផលិតផលពីរបីនាក់អីចឹងដែរ។
បើយើងធៀបចំនួនលុយផ្សាយពាណិជ្ជកម្មលើទំព័រកាសែត ឬគេហទំព័រណាមួយ នឹងការបង្កើតគេហទំព័រមួយដោយខ្លួនឯង គឺខុសគ្នាដាច់ រីឯប្រសិទ្ធភាពវិញគឺផ្សាយនៅលើកាសែតចេញបានតែមួយថ្ងៃប៉ុណ្ណោះ តែនៅលើគេហទំព័រផ្ទាល់ខ្លួនគឺបានជារៀងរហូត។
៣)
គេហទំព័រធ្វើឲ្យអ្នករក្សាទំនាក់ទំនងជាមួយអតិថិជនបានយូរ
សូមគិតថា ការមានគេហទំព័រគឺជាការមានខិត្តប័ណ្ណឬ ក៏កាតាឡុកតាមអ៊ីនធឺណិត។ គេហទំព័រធ្វើឲ្យអ្នកងាយស្រួល ប្រាប់ព័ត៌មានថ្មីៗអំពីផលិតផល និងសេវារបស់អ្នក គឺប្រសើរជាងការព្រីនឯកសារផ្សាយពីផលិតផលអ្នករួចយកទៅហុច ឱ្យអតិថិជន។
ច្បាស់ណាស់ដែលថា អ្នកអតិថិជន ឬអ្នកដែលអ្នកចែកខិត្តប័ណ្ណឱ្យមិនទាន់បានទាំងមើលផង បានបោះចោលខិត្តប័ណ្ណអ្នកទៅហើយ។ នេះជាការខាតលុយទទេៗ!
ការមានគេហទំព័រផ្ទាល់ខ្លួន ជាវិធីមួយជួយសន្សំប្រាក់អ្នកទៀតផង។
៤) ព័ត៌មានវិទ្យាតែងតែមានគេប្រើច្រើន
គេហទំព័របង្កភាពងាយស្រួលដល់អតិថិជនជាប្រចាំ និងមានសក្ដានុពលរយៈពេល
២៤ម៉ោងលើ២៤ម៉ោង។ អតិថិជនចង់ចូលមើលពេលណាក៏បាន
ថ្ងៃណាក៏បាន បើទោះបីជាការិយាល័យរបស់អ្នកបិទទ្វារ ក៏គេអាចមើលព័ត៌មានផលិតផលអ្នកបាន។
ដោយបច្ចុប្បន្ន មនុស្សកាន់តែមមាញឹក ដូច្នេះ ប្រាកដដែលថាគេត្រូវការស្រាវជ្រាវពីផលិតផលដោយវិធីលឿន រហ័ស និងមានព័ត៌មានគ្រប់គ្រាន់។ ទាំងនេះគឺគេហទំព័រអាចជួយអ្នកបាន។
អ្វីដែលគួរកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងតាមកុំព្យូទ័រ និងទូរស័ព្ទមានចំនួនៗកាន់តែច្រើនៗឡើងនៅកម្ពុជា។ បើតាមទិន្នន័យផ្លូវការ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិត (តាមបណ្ដាញតភ្ជាប់ និងទូរស័ព្ទ)
ប្រមាណ ៣,៨លាននាក់នាពេលបច្ចុប្បន្ន។
៥)
គេហទំព័រជួយសម្រេចគោលដៅទីផ្សារកាន់តែទូលាយ
មិនថាអ្នកផ្ដល់ជាផលិតផល ឬក៏សេវានោះទេ គេហទំព័រអ្នកនឹងផ្ដល់ទីតាំងជាជម្រើសក្នុងការលក់ផលិតផលនិង សេវាកម្មទាំងនោះ។
ក្នុងនាមជាអ្នកលក់រាយ គេហទំព័រ (ពាណិជ្ជកម្មតាមអេឡិចត្រូនិក) គឺជាកន្លែងល្អបំផុតដើម្បីលក់ផលិតផលទៅកាន់ទីផ្សារឱ្យបានកាន់ តែទូលាយ។ សូម្បីតែសេវាក៏គេអាចរកមើលបាននៅទូទាំងពិភពលោកដែរ។
ចូរកុំគិតថា អ្នកនឹងមិនអាចលក់ផលិតផល និងសេវារបស់អ្នកតាមអ៊ីនធឺណិតឲ្យសោះ? កុំភ្លេចថាសូម្បីតែរថយន្ត ម៉ូតូ និងភូមិគ្រឹះក៏គេអាចដាក់លក់តាមអ៊ីនធឺណិតដែរ។ អតិថិជនមិនថានៅភ្នំពេញ
ឬតាមបណ្ដាខេត្តផ្សេងៗទេ គឺអាចមើលផលិតផលអ្នកបានទាំងអស់។
៦) ព័ត៌មានវិទ្យាជាវិធីបង្ហាញពីការងារអ្នក
មិនខ្វល់ថាអ្នកបង្កើតអាជីវកម្មខាតអ្វីនោះទេ គេហទំព័រគឺជាកន្លែងអស្ចារ្យមួយដើម្បីបង្ហាញការងារអ្នក។ ដោយដាក់បញ្ចូលទាំងឯកសារឬក៏រូបភាពព្រមទាំងព័ត៌មានអំពីផលិតផល និងសេវាកម្មរបស់អ្នក អ្នកអាចបង្ហាញនូវអ្វីដែលធ្វើឲ្យអាជីវកម្មអ្នកអស្ចារ្យទៀតផង។
៧) គេហទំព័រជួយឲ្យអ្នកសន្សំពេលវេលា
ការផ្ដល់ព័ត៌មានដល់អតិថិជនអ្នកត្រូវចំណាយពេលវេលា មិនថាវាជាការនិយាយតាមទូរស័ព្ទ
ការជួបមុខផ្ទាល់ ការសរសេរជាលាយលក្ខណ៍ជាអក្សរ
ឬក៏តាមអ៊ីមែលនោះទេ។ បើអ្នកមានគេហទំព័រ
វាអាចផ្ដល់ព័ត៌មានច្រើនពីផលិតផល ឬក៏សេវារបស់អ្នក។ នៅពេលគេហទំព័រអ្នកត្រូវបង្កើតឡើងនិងមានដំណើរការ វាបង្កភាពងាយស្រួលដល់អតិថិជនយ៉ាងពិតប្រាកដដោយជួយឲ្យអ្នកសន្សំ ពេលវេលា។
ហើយចុះពេលវេលាជាអ្វី?
ពេលវេលាជាមាសប្រាក់!
៨)
ព័ត៌មានវិទ្យាជួយធ្វើឲ្យសេវាអតិថិជនកាន់តែប្រសើរ
អ្នកមិនត្រឹមតែផ្ដល់ព័ត៌មានអំពីផលិតផលអ្នកទេ សូម្បីតែសំណួរចម្លើយផ្សេងៗជុំវិញផលិតផលអ្នកក៏អាចបង្ហោះនៅ ក្នុងនោះដែរ។
ទាំងរូបភេទ ទាំងប្រភេទផលិតផល គឺអ្នកត្រូវបរិយាយលម្អិតប្រាប់អតិថិជន។ នៅពេលដែលកម្មវិធីបុណ្យផ្សេងៗដែលអ្នកត្រូវបានបិទការិយាល័យ អ្នកអាចជួលដំណឹងតាមគេហទំព័រដែលធ្វើអតិថិជនអាចទទួលដំណឹងនេះមិន ចាំបាច់ធ្វើដំណើរមកការិយាល័យ
ហើយមិនអ្នក នាំឱ្យអតិថិជនខាតពេលនោះទេ។ នេះជាការផ្ដល់សេវាកម្មដ៏ប្រសើរជូនអតិថិជន៕
ដកស្រង់ចេញពីគេហទំព័រ http://thebnews.com/news/516/
ប្រែសម្រួល៖ ប៉ិច ស៊ីនួន
0 comments:
Post a Comment