6:12 PM
ក្លាយជាអ្នកមានមុនអាយុ៣០
ស្តាប់ទៅហាក់បីដូចជាពិបាកបន្តិចសម្រាប់ប្រិយមិត្ត ព្រោះថាក្នុងអំឡុងពេលនេះលោកអ្នកប្រហែលជាមិនទាន់មាន
បទពិសោធន៍ខ្ពស់ ឬ ការងារណាមួយល្អដើម្បីរកប្រាក់ឲ្យកាន់តែច្រើនសម្រាប់ខ្លួនឯង។
ទោះបីជាយ៉ាងនេះក្តី បើលោកអ្នកស្ថិតនៅក្នុងអំឡុងវ័យនេះ ពិតប្រាកដមែននោះ
វាមិនទាន់ហួសពេលនៅឡើយទេ អាចសាកល្បងអនុវត្តតាមគន្លឹះទាំង
៩ខាងក្រោមនេះ ដើម្បីបានក្លាយជាអ្នកមានទាំងវ័យក្មេង។
១)
បង្កើនប្រាក់ចំណូលឲ្យបានខ្ពស់ជាងមុន
សេដ្ឋកិច្ចមានការវិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ហើយការចំណាយក៏មានការកើនឡើងជាងមុនផងដែរ។
ចុះបើតម្លៃទំនិញឡើងថ្លៃ ចំណាយខ្ពស់ជាងមុន ប៉ុន្តែប្រាក់ខែរបស់អ្នកនៅដដែល
ធ្វើម៉េចនឹងមានលុយទៅ? ចូរស្រមៃទៅមើល៍តើនឹងមានអ្វីកើតឡើង?
ប្រសិនបើអ្នកអាចបង្កើនប្រាក់ចំណូលកាន់តែខ្ពស់
នោះបញ្ជាក់ថា អ្នកមានសមត្ថភាពគ្រប់គ្រាន់អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបាន
និង មានឱកាសសន្សំលុយបានកាន់តែច្រើន។
២) ទិញអ្វីដែលចាំបាច់
កុំទិញអ្វីដែលចង់បាន
លោកអ្នកចង់ទិញរថយន្តទំនើបៗ
សម្ភារប្រើប្រាស់ពេញនិយមថ្លៃៗ ខណៈដែលខ្លួនអ្នកមិនទាន់រកប្រាក់បានច្រើន
ផ្ទះក៏គ្មាននៅ តើនឹងមានហានិភ័យអ្វីខ្លះកើតឡើង? ដំណោះស្រាយដ៏ល្អចង់ប្រើប្រាស់ហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព
លុះត្រាតែអ្នកចំណាយអ្វីដែលចាំបាច់ និងអាទិភាពជាមុនសិន ទើបអាចក្លាយជាអ្នកមានបានទាំងវ័យក្មេង។
នៅពេលដែលក្លាយជាអ្នកមានហើយនោះ ទោះជាលោកអ្នកជិះម៉ូតូ ឬ រថយន្តកញ្ចាស់ឲ្យតែមានលុយនៅហោប៉ៅគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។
៣)
សន្សំលុយដើម្បីវិនិយោគ កុំសន្សំលុយទុក
ទោះបីជាលោកអ្នករកប្រាក់ចំណូលបានតិចក្តីច្រើនក្តី ត្រូវចាំថា
ត្រូវសន្សំប្រាក់នោះដើម្បីវិនិយោគ មិនមែនសន្សំទុកឲ្យកណ្ដៀរកោរកណ្តុរកាត់នោះឡើយ។
ប្រាក់ដែលត្រូវសន្សំមិនត្រូវប៉ះពាល់នោះទេ ទោះបីជាមានករណីពិសេសណាមួយក៏ដោយ
ត្បិតអីលោកអ្នកនៅមានប្រាក់សម្រាប់បម្រុងទុកក្នុងករណីពិសេសផ្សេង ទៀត និងដើម្បីអនុវត្តតាមគោលការណ៍បង្កើនប្រាក់ចំណូលក្នុងចំណុចទី១
នោះអី! ច្រើនឆ្នាំក្រោយមកអ្នកនឹងមានប្រាក់សមល្មមទុកសម្រាប់វិនិយោគ
សម្រាប់ខ្លួនឯងបាន។ ចូរចាំថា ត្រូវបានបង្កើតប្រភពចំណូលឱ្យបានច្រើន!
៤)
ជៀសឲ្យផុតជំពាក់បំណុលដែលមិនផ្តល់ប្រាក់ចំណូល
សូមដាក់លក្ខខណ្ឌមួយថា កុំជំពាក់បំណុលណាដែលមិនបានផ្តល់ចំណូលមកវិញ។
មិនមែនមានន័យថា ចង់ឲ្យលោកអ្នកឈប់ខ្ចីប្រាក់គេនោះទេ តែបើខ្ចីប្រាក់ត្រូវយកប្រាក់នោះសម្រាប់យកមកវិនិយោគ
ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ក្រុមអ្នកមានតែប្រើប្រាស់យុទ្ធសាស្ត្របែបនេះ
ផ្ទុយពីអ្នកក្រដែលតែងតែជំពាក់បំណុលអ្នកមានទិញសម្ភារៈ ផ្សេងៗជួយឲ្យអ្នកមានកាន់តែមានឡើង។
៥)
ស្វែងរកលុយឲ្យដូចហួងហែងគូស្នេហ៍
មនុស្សគ្រប់គ្នាប្រាថ្នាចង់បានសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែមានមនុស្សមួយចំនួនតូចដែលចាត់ទុកវាជាអាទិភាពប៉ុណ្ណោះ
ទើបអាចក្តោបក្តាប់វាបាន។ ដើម្បីក្លាយជាអ្នកមាន ត្រូវតម្កល់ប្រាក់ជារឿងសំខាន់ជាងគេ
ប្រៀបដូចលោកអ្នកហួងហែងដៃគូស្នេហារបស់អ្នក។ លោកអ្នកត្រូវចាំថា
លុយមិនរត់មករកលោកអ្នកនោះឡើយ បើលោកអ្នកមិនរត់ទៅរកវា ហើយទីបំផុតអ្នកដែលមានប្រាក់ច្រើនគឺជាអ្នកដែលធ្វើឲ្យលុយ
ក្លាយជារឿងអាទិភាពរបស់ខ្លួន។
៦)
ពេលវេលាជាមាសប្រាក់
លោកអ្នកអាចកំណត់ពេលវេលាដើម្បីរកប្រាក់ចំណូល តែកុំភ្លេចថាលុយវាមិនប្រកាន់ថា
យប់ឬ ថ្ងៃ ច័ន្ទ ឬ អាទិត្យនោះទេ ពោលគឺវាមានគ្រប់ពេលវេលាទាំងអស់។ អ្នកណាដែលឆ្លៀតរកលុយបានកាន់តែច្រើន
កាន់តែមាន។ អ្នកខ្ជិលរកលុយបានតិច អ្នកឧស្សាហ៍រកលុយបានច្រើន ព្រោះថាលុយស្រលាញ់តែអ្នកណាដែលចេះស្រលាញ់វាតែប៉ុណ្ណោះ។
ក្រៅពីប្រាក់ខែគោលរបស់លោកអ្នក អ្នកអាចឆ្លៀតធ្វើការក្រៅម៉ោង ឬ ថែមម៉ោងដើម្បីបង្កើនប្រាក់ចំណូល
ដែលនេះជាក្បូនឆ្ពោះទៅក្លាយជាអ្នកមាន។
៧)
ដាក់មហិច្ឆតារកប្រាក់ឲ្យកាន់តែធំជាលំដាប់
កំហុសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងការស្វែងរកប្រាក់ គឺការខ្ទប់មាត់ផ្លូវមហិច្ឆតារកប្រាក់របស់ខ្លួន។
មនុស្សមួយចំនួនយល់ថា ខ្លួនត្រូវរកប្រាក់ឲ្យបានត្រឹម ១សែនដុល្លារ
គឺគ្រប់គ្រាន់ ដែលនេះជាការយល់ខុសទាំងស្រុង។
តាមទ្រឹស្ដីអ្នកមាន ដូចជាមហាសេដ្ឋីល្បីៗនៅជុំវិញពិភពលោក
មហិច្ឆតាស្វែងរកប្រាក់ចំណូលគ្មានដែនកំណត់នោះឡើយ។ ៥ ឆ្នាំក្រោយអ្នកត្រូវរកប្រាក់ឲ្យបាន៥ម៉ឺនដុល្លារ
១០ឆ្នាំក្រោយអ្នកត្រូវរកលុយឲ្យបាន៥សែនដុល្លារ ពោលគឺមានមហិច្ឆតាកាន់តែធំកាន់តែល្អ។
តែមិនមែនលោភលន់ហួសហេតុដើម្បីតែប្រាក់នោះឡើយ លោកអ្នកត្រូវជួយមនុស្សនៅជុំវិញខ្លួនឲ្យក្លាយជាអ្នកមានផងដែរ។
៨)
លុបបំបាត់ទស្សនក្រីក្រ
មហាសេដ្ឋីអាមេរិកលោក ប៊ីលហ្គេត (Bill Gate) និយាយថា ៖« បើអ្នកកើតមកក្រ
នេះមិនមែនជាកំហុសរបស់អ្នកនោះឡើយ។ តែបើអ្នកស្លាប់ទៅនៅតែក្រ
វាគឺជាកំហុសរបស់អ្នក»។ តាមការលើកឡើងរបស់លោកប៊ីលហ្គេត
បើលោកអ្នកដឹងថាខ្លួនក្រតាំងពីកំណើត ត្រូវងើបក្រោកឈរឡើងខិតខំរកគន្លឹះស្វែងរកប្រាក់ចំណូលជាប្រចាំ
ឲ្យអស់ពីលទ្ធភាព ហើយនៅទីបំផុតអ្នកមិនអាចស្លាប់ទៅវិញជាមួយភាពក្រីក្រនោះឡើយ។
៩)
រៀនស្វែងយល់បទពិសោធន៍តាមអ្នកមានប្រាក់
អ្នកជំនួញ ឬ មហាសេដ្ឋីល្បីៗនៅជុំវិញពិភពលោកសុទ្ធតែបុគ្គលឆ្នើមដែលអាចជាគំរូ
ដ៏ល្អមួយសម្រាប់លោកអ្នកធ្វើការសិក្សាស្វែងយល់ និងរៀនសូត្រពីគន្លឹះក្លាយជាអ្នកមានរបស់បុគ្គលទាំងនេះ។
ជឿជាក់ថា អ្នកជំនួញ ឬ មហាសេដ្ឋី ច្បាស់ជាមានយុទ្ធសាស្ត្រល្អៗ ជាប្រភពដ៏សំខាន់ជាស្ពានចម្លងលោកអ្នកចាកចេញពីភាពក្រីក្រឲ្យ
ក្លាយទៅជាអ្នកមានបាន៕
0 comments:
Post a Comment