រូបរាងខាងក្រៅ
ជាចំណុចកំពូលដែលនាំឲ្យមនុស្សគ្រប់គ្នាមិនថាប្រុស មិនថាស្រីចាប់អារម្មណ៍ដំបូងគេ។
បុរសមួយចំនួនច្រើនតែនិយាយថា ឲ្យតែបានដៃគូស្អាត
អស់ប៉ុន្មានក៏អត់បញ្ហាដែរ។ ចុះក្រៅពីរូបសម្បត្តិ
តើមានចំណុចអ្វីខ្លះទៀត ដែលបុរសចាប់អារម្មណ៍ទៅលើនារីម្នាក់។ ខាងក្រោម
ជាចំណុចទាំងអស់នោះហើយ។
១.
ភាពជាស្ត្រី
ការ
រក្សាភាពជាស្ត្រី ជាចំណុចមួយដែលនារីទាំងឡាយគួរមាន។ នារីមួយចំនួនចង់បង្ហាញមនុស្សគ្រប់គ្នាថា
ខ្លួនជាមនុស្សរឹងប៉ឹងអាចធ្វើអ្វីបានដូចប្រុសគ្រប់រឿង។ តែការគិតដូច្នេះ
មានពេលខ្លះ ធ្វើឲ្យនារីទាំងនោះបាត់បង់ភាពជាស្ត្រី បង្ហាញអត្តចរិតដែលស្ត្រីមិនគួរធ្វើ។
២.
ចេះលេងសើច
នារីដែលចូលចិត្តភាពរីករាយ
និយាយសើចក្អាកក្អាយជាធម្មតាតែងត្រូវមនុស្សគ្រប់គ្នាស្រឡាញ់។ បុរសៗក៏អីចឹងដែរ
គឺមិនចូលចិត្តនារីដែលជួបពេលណាក៏មិនសប្បាយចិត្ត ជួបពេលណាក៏ឃើញតែស្ត្រេសនោះទេ។
ពេលខ្លះ ការនិយាយលែបខាយសម្ដីដាក់គ្នា ធ្វើឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែជិតនឹងគ្នាជាងមុន។
៣.
កាយវិការ
ស្អាតតែម៉្យាងមិនគ្រប់គ្រាន់ទេ។ បុរសចង់បាននារីម្នាក់ដែលយកចិត្តទុកដាក់ស្ដាប់ការសន្ទនារបស់គេ។
កាយវិការ ទឹកមុខ និងពាក្យសម្ដីរបស់នារីជាអាវុធដ៏មុតស្រួចដែលអាចសម្លាប់ចិត្ត
បុរសម្នាក់បាន។
៤.
ចេះឲ្យតម្លៃខ្លួនឯង
ចូរ
ស្រឡាញ់ខ្លួនឯង និងគោរពអ្វីដែលខ្លួនមាន។ ការគោរពខ្លួនឯង និងឲ្យតម្លៃខ្លួនឯងដើរតួនាទីយ៉ាងសំខាន់ក្នុងការឲ្យអ្នកដទៃ
ឲ្យតម្លៃចំពោះអ្នក។ មិនត្រូវផ្លាស់ប្ដូរខ្លួនឯងដើម្បីមនុស្សណាម្នាក់នោះទេ
លើកលែងតែការផ្លាស់ប្ដូរនោះចាំបាច់ធ្វើឲ្យខ្លួនអ្នកប្រសើរជាង មុន។
៥.
ឆ្លាត
ឆ្លាតត្រង់នេះ គឺសំដៅទៅលើការចេះប្រើប្រាស់ចំណេះដឹងដែលខ្លួនមានធ្វើឲ្យ
ដំណើរការនៃកិច្ចសន្ទនារបស់អ្នកជាមួយបុរសណាម្នាក់ដើរដោយរលូន។ មិនត្រូវព្យាយាមបង្ហាញចំណេះដឹងដែលខ្លួនមានតាមរយៈពាក្យសម្ដី
ឬកាយវិការដែលបញ្ជាក់ថា ខ្លួនអស្ចារ្យជាងដៃគូបុរសទេ។ ពុំដូចនោះ
បុរសដែលជាដៃគូមិនយូរទេ ប្រាកដជាដាក់មេប៉្រូចចោលអ្នកមិនខាន។
៦.
ជំនឿជាក់
ភាពជឿជាក់ ដែលអ្នកមានស្ដែងចេញពីបុគ្គលខ្លួនជាអ្នកជានរណា និងចេះគ្រប់គ្រងជីវិតខ្លួនឯងប៉ុណ្ណា។
បើចង់ឲ្យបុរសណាមួយចាប់អារម្មណ៍មកលើអ្នក ត្រូវបញ្ជាក់ពីជំនឿជាក់ដែលអ្នកមានទៅលើរឿងជាក់លាក់ណាមួយ
មិនមែនចេះតែហៃអើៗ ឲ្យភាគីខាងប្រុសសប្បាយចិត្តរហូតនោះទេ។
៧.
ចេះម្ចាស់ការលើខ្លួនឯង
ឯករាជ្យ
លើខ្លួនឯង បង្ហាញដល់ដៃគូរបស់អ្នកថា អ្នកអាចគ្រប់គ្រងដំណើរជីវិតខ្លួនឯងបានល្អ។
ការណ៍នេះនឹងទាញចំណាប់អារម្មណ៍របស់គេឲ្យកាន់តែកៀកជិតអ្នកកាន់ តែច្រើនឡើង។
ប៉ុន្តែឯករាជ្យមិនសំដៅត្រង់ថា ត្រូវធ្វើអ្វីគ្រប់យ៉ាងដោយមិនពឹងផ្អែកភាគីបុរសដែរ។
មានរឿងមួយចំនួន ដែលអ្នកមិនអាចដោះស្រាយអាចពិភាក្សាជាមួយគេបាន ឬសុំជំនួយនៅផ្នែកណាខ្លះ
ប៉ុន្តែត្រូវប្រកាន់ជំហរព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពខ្លួនឯង សិន
មុននឹងរត់ទៅពឹងពាក់ដៃគូរបស់អ្នក។
៨.
អាកប្បកិរិយា
ចិត្តល្អក៏ជាចំណុចដែលបុរសសម្លឹងមើលដែរ។ ការចេះចែករំលែក ឈឺឆ្អាល
រួសរាយរាក់ទាក់ជាចំណុចទាក់ទាញបំផុតសម្រាប់បុរស។
៩.
ក្លិន
បើល្អទាំងអស់ហើយ មានបញ្ហាក្លិនខ្លួន ក្លិនមាត់ ឬក្លិនក្លៀកនោះក៏ជាបញ្ហាដែរ។
ត្រៀមចេះរៀបចំខ្លួន អ្នកអាចប្រើប្រាស់ទឹកអប់ណាដែលមានក្លិនស្រាលមិនឆួល
លុះត្រាតែនៅកៀកខ្លាំងទើបដឹងក្លិនជាការល្អ។ ព្រោះក្លិនក្រអូបក៏រុញច្រានបុរសឲ្យចូលកៀកអ្នកដែរ
ប៉ុន្តែកុំធ្ងន់ពេក។
១០.
សុខភាព
នារីដែលមានសុខភាពល្អ
ធ្វើការងារអ្វីមួយពោរពេញដោយកម្លាំង។ មិនតែប៉ុណ្ណោះសាច់ឈាមរបស់អ្នកក៏ស្រស់ថ្លាទៅតាមហ្នឹងដែរ។
ព្យាយាមកាត់បន្ថយស្ត្រេសតាមរយៈការតាំងសមាធិ ហាត់ប្រាណ ឬទទួលទានអាហារឲ្យទៀងទាត់
និងត្រឹមត្រូវ។ ព្យាយាមកែខៃសុខភាពឲ្យបានល្អ កុំឲ្យគូស្នេហ៍របស់អ្នកជួបពេលណាក៏ឈឺ
ពេលណាក៏គ្រុន ធ្វើឲ្យគេធុញថប់នឹងមើលថែទាំអ្នកពេកនោះ។
សង្ឃឹមថា ចំណុចទាំង ១០ ខាងលើ អាចជួយឲ្យមិត្តនារីៗទទួលបានចំណាប់អារម្មណ៍ច្រើនជាងមុនពីបុរសៗ។
ហើយចុះមិត្តស្រីៗយើង មានអ្វីចង់បន្ថែមក្រៅពីហ្នឹងអត់?
ប្រភពពីគេហទំព័រ www.sabay.com.kh
0 comments:
Post a Comment