តាមន័យទូទៅ សីលធម៌សំគាល់នូវទ្រឹស្តី និង ពាក្យ ទូន្មានទាំងឡាយណា ដែលដឹកនាំទៅរក ផ្លួវល្អ និងជៀសវាង ផ្លូវអាក្រក់ សម្រាប់ការរស់នៅក្នុងសង្គម ។ នសីលធម៌សំគាល់ ការអប់រំ តាមផ្លូវចឹត្ត ឲ្យបានប្រសើរ ។ ការរស់នៅ ហើយសីលធម៌មានច្រើនយ៉ាងដូចខាងក្រោម៖
១.សីលធម៌ផ្ទាល់ខ្លួន
- ដឹងខុសដឹងត្រូវ
- ស្គាល់ល្អ ស្គាល់អាក្រក់
- តាំងខ្លួនជា ម្ចាស់ចិត្តរបស់ខ្លួន
- ទទួលខុសត្រូវ នឹងអំពើរបស់ខ្លួន
- ក្លាហាន ក្នុងផ្លូវត្រូវ
២.សីលធម៌ ក្នុងគ្រួសារ
- ឪពុកម្តាយចិញ្ចឹមកូន ដោយពុំនឹកគិត ដល់ការសងគុណតបមកវិញ ព្រោះជាមុខងាររបស់ឪពុកម្តាយ
- ធ្វើឲ្យមានភាពសខុសដុម ក្នុងគ្រួសារ
- ស្រឡាញ់កូនឲ្យស្មើៗគ្នា
- រៀបចំកូនឲ្យបានទៅជាពលរដ្ឋ ពេញលេញ
៣.សីលធម៌ ក្នុងវិជ្ជាជីវៈ
- មានមនសិការ ការងារ
- រកស៊ីតាម សមត្ថភាព
- រកស៊ីតាមសម្មាជីវោ
- មិនរំលោភ លើអ្នកអ្នកតូចតាចជាងខ្លួន
- មិនធ្វើការហួសកំលាំង ដែលនាំអោយឥប្រយោជន៍
៤.សីលធម៌ ក្នុងសង្គម
- មិនបែកបាក់គ្នា
- មិនមើលងាយមនុស្សផងគ្នា
- ស្រឡាញ់យុត្តិធម៌
- រាប់អានមនុស្សទូទៅ
- ទទួលស្គាល់ទុក្ខវេទនា របស់អ្នកដទៃ
- មិនឈ្លានពាន អ្នកដទៃ
៥.សីលធម៌ ក្នុងពិភពលោក
រស់ដោយមានសន្តិភាព ជាមួយប្រទេសដទៃ ៕
0 comments:
Post a Comment